|
វេទិកាសហប្រតិបត្តិការអន្តរជាតិ Aichi – Nagoya ជាមួយបណ្ដាប្រទេសអាស៊ាននៅជប៉ុន (VNA) |
(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ កុម្ភៈ ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong រួមជាមួយបណ្ដា
តំណាង នៃស្ថានទូតប្រទេសជាសមាជិកអាស៊ាននានាបានទៅបំពេញ
ទស្សនកិច្ចនៅខេត្ត Aichi និងអញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការ
អន្តរជាតិ Aichi-Nagoya ជាមួយបណ្ដាប្រទេសអាស៊ាន។ តំណាងនៃមជ្ឈដ្ឋាន
សហគ្រិនតំបន់ខេត្ត Aichi និងតំបន់ Chubu (ជប៉ុន) ចំនួន ១៥០ រូបបាន
ចូលរួមវេទិការនេះ។ ថ្លែងមតិនៅ ពិធីបើកវេទិកា ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានសង្កត់ធ្ងន់ថា៖ ប្រទេស
អាស៊ានទាំងអស់គោរពរទំនាក់ទំនងសហប្រ តិបត្តិការដៃគូយុទ្ធសាស្ត្រ
ជាមួយជប៉ុនយ៉ាងខ្លាំងហើយនាបច្ចុប្បន្នជប៉ុនបានក្លាយទៅជា ដៃគូ
ពាណិជ្ជកម្មនិងវិនិយោគផ្ទាល់ធំទី ២ របស់អាស៊ាន។ លោក Nguyen Quoc
Cuong បានសង្កត់ធ្ងន់ទៅលើសក្តានុភាពរបស់វៀតណាមដែលសហគមន៍
អន្តរជាតិវាយតំលៃខ្ពស់ដូចជា៖ មានស្ថិរភាពខាងនយោបាយ សេដ្ឋកិច្ច
សង្គម ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅជាទីផ្សារធំដោយមានចំនួនប្រ
ជាជនវ័យក្មេងនិង ប្រភពធនធានមនុស្សមានគុណភាព។ ជាពិសេស
បណ្ដាអង្គសន្និសីទយកចិត្ត ទុកដាក់និងស្រុះចិត្តគំនិតអំពីការប្តេជ្ញាចិត្ត
ខ្លាំងក្លារបស់បក្សរដ្ឋវៀតណាមក្នុងការ កែលំអរបរិយាកាសអាជីវកម្មកាន់
តែតម្លាភាពនិងបើកចំហរនៅវៀតណាម ក្នុងនោះ មានការកសាងរដ្ឋា
ភិបាលស្ថាបនានិងច្នៃប្រឌិតដើម្បីបំរើប្រជាជននិង មជ្ឈដ្ឋានសហគ្រិន។
នៅខាងក្រៅវេទិការ សម្ព័ន្ធសមាគមសេដ្ឋកិច្ច Chubu បានរៀបចំបទ
សម្ភាសស្តីពីទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុនជាមួយ
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong ផងដែរ៕