វេទិកាសេដ្ឋកិច្ចអាណិកជនវៀតណាមលើកទី២៖ ការតភ្ជាប់តំបន់ និងអាជីវកម្មវៀតណាម - Kyushu

Chia sẻ

(VOVWORLD) - កម្មវិធីត្រូវបានរៀបចំឡើងដោយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka សហការជាមួយសហព័ន្ធសេដ្ឋកិច្ច Kyushu។

វេទិកាសេដ្ឋកិច្ចអាណិកជនវៀតណាមលើកទី២៖ ការតភ្ជាប់តំបន់ និងអាជីវកម្មវៀតណាម - Kyushu - ảnh 1អនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូដែលចូលរួមវេទិកា

នាព្រឹកថ្ងៃទី៦ ខែតុលានេះ នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Fukuoka ប្រទេសជប៉ុន បានប្រព្រឹត្តទៅពិធីបើក “វេទិកាសេដ្ឋកិច្ចអាណិកជនលើកទី២ - ការតភ្ជាប់មូលដ្ឋាន និងធុរកិច្ចវៀតណាម - Kyushu៖ ជាក់ស្តែង - ប្រសិទ្ធភាព - និរន្តរភាព”។ កម្មវិធីត្រូវបានរៀបចំឡើងដោយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka សហការជាមួយសហព័ន្ធសេដ្ឋកិច្ច Kyushu។

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាមូលដ្ឋាននៃការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ឆ្ពោះទៅរកនិរន្តរភាព តុល្យភាព និងជំរុញកិច្ចសហប្រតិបត្តិការលើសកលលោក កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុននិយាយរួមនិងជាមួយ Kyushu និយាយដោយឡែក មិនត្រឹមតែតាមរយៈការផ្លាស់ប្តូរទំនិញ ការទាក់ទាញការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ឬការផ្លាស់ប្តូរវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ទម្រង់ផងដែរ ដោយស្រូបយកទស្សនវិជ្ជារបស់ Kyushu នៃការអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា អនុវត្តប្រកបដោយភាពច្នៃប្រឌិតចំពោះមូលដ្ឋានវៀតណាមក្នុងវិស័យជាច្រើន។

លោក Hattori Seitaro អភិបាលខេត្ត Fukuoka បានឲ្យដឹងថា វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំណោមទីផ្សារបរទេស ដែលអាជីវកម្ម Fukuoka ចាប់អារម្មណ៍ និងចង់ស្វែងរកឱកាសវិនិយោគ។ អភិបាលខេត្ត Hattori Seitaro សង្ឃឹមថា វេទិការនេះនឹងក្លាយជាឱកាសសម្រាប់ធុរកិច្ចវៀតណាម និងក្យូតូ តភ្ជាប់ និងស្វែងរកឱកាសសហប្រតិបត្តិការ ដែលតាមរយៈនោះ ការវិនិយោគទ្វេភាគីនឹងកើនឡើងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ