![វេទិការក្រៅរដ្ឋាភិបាលចំណុះសន្និសីទ CICA ស្តីអំពីសន្តិសុខនៅទ្វីបអាស៊ីបើកជាផ្លូវការនៅប៉េកាំង - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqcdwp/2017_06_28/hoithaoanninhchauacicataibackinh_fsnr.jpg)
វេទិការក្រៅរដ្ឋាភិបាលចំណុះសន្និសីទ CICA ស្តីអំពីសន្តិសុខនៅទ្វីបអាស៊ីបើកជាផ្លូវការនៅប៉េកាំង
|
(VOVworld) – នាថ្ងៃទី ២៨ មិថុនា វេទិការក្រៅរដ្ឋាភិបាលចំណុះសន្និសីទស្តីអំពី ការទាក់ទងនិងរបៀបកសាងទំនុកទុកចិត្តនៅទ្វីបអាស៊ី (CICA) បានបើកនៅ រដ្ឋធានីប៉េកាំង (ចិន)។ នេះគឺជាលើកទី ២ ដែលវេទិការនេះដំណើរកិច្ចប្រជុំដំបូងនាខែឧសភាឆ្នាំ ២០១៥។ ដោយប្រធានបទ «២៥ ឆ្នាំ CICA ៖ ដើម្បីសន្តិសុខនិងអភិវឌ្ឍន៍របស់ទ្វីបអាស៊ី» វេទិការទាក់ទាញការចូលរួមរបស់អតីតថ្នាក់ដឹកនាំនយោបាយអ្នកប្រាជ្ញនិងអ្នកជំនាញការចំនួន ៣០០ នាក់មកពីប្រទេសជាសមាជិកនិងតំបន់ទាក់ទិននានា។ អង្គសន្និសីទទាំងឡាយប្រមូលផ្តុំពិភាក្សាអំពីបញ្ហាដូចជា៖ ការស្វែងរកសន្តិសុខរួមលើគ្រប់វិស័យសហប្រតិបត្តិការនិរន្តរភាពនៅអាស៊ីនិងការបង្កើតរចនាសន្តិសុខឲ្យសមស្របនៅអាស៊ីទៀតផង៕