ស្ថាបនិក WEF លោក Klaus Schwab (រូបថត៖ Anadolu Agency) |
មុនពិធីប្រគល់រង្វាន់នេះ ស្ថាបនិក WEF លោក Klaus Schwab បានថ្លែងសុន្ទរកថាបើកជាមួយនឹងសារជាវីដេអូឃ្លីបដែលបញ្ជាក់ថា ឆ្នាំ ២០២១ គឺជាឆ្នាំដែលពិភពលោកនឹងរួចផុតពីជំងឺរាត ត្បាតសកលកូវីដ១៩ ប្រកបដោយភាពបត់បែន បរិយាប័ន្ន និងមាននិរន្តរភាពជាងមុន»ផងដែរ។
ពានរង្វាន់ Crystal មានគោលបំណងដើម្បីលើកតម្កើងឈ្មោះសិល្បករដែលបានចូលរួមចំណែកគួរឱ្យកត់សម្គាល់ ក្នុងការកែលម្អស្ថានភាពពិភពលោក ។ យោងតាមផែនការ មេដឹកនាំពិភពលោក គ្រោងនឹងចាប់ផ្តើមរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ២៥ ខែមករា ជំនួសឱ្យទម្រង់រៀបចំតាមបែបប្រពៃណីជាប្រចាំឆ្នាំនៅប្រទេសស្វីស។ នាបច្ចុប្បន្ន វេទិកា WEF រំពឹងថានឹងររៀបចំឡើងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូដោយផ្សាយផ្ទាល់នៅប្រទេសសិង្ហបុរីនាខែឧសភាខាងមុខនេះ៕