វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមទូទាំងពិភពលោកលើកទី១ឆ្នាំ២០១៨

Chia sẻ
(VOVWORLD) - វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមទូទាំងពិភពលោកលើកទី១ឆ្នាំ២០១៨ ក្រោមប្រធានបទ “ពង្រីកកម្លាំងនៃបញ្ញាវ័ន្តវ័យក្មេងវៀតណាមក្នុងយុគសម័យថ្មី” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនៅទីក្រុង ដាណាំង ភាគកណ្ដាលវៀតណាម។ វេទិកានេះទាក់ទាញការចូលរួមរបស់បញ្ញាវ័ន្តវៀត ណាមចំនួន២០០នាក់ដែលកំពុងស្រាវជ្រាវនិងធ្វើការនៅប្រទេសចំនួន២១។
វេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមទូទាំងពិភពលោកលើកទី១ឆ្នាំ២០១៨ - ảnh 1(រូបថត៖ Tienphong) 


នេះជាសកម្មភាពដើម្បីបញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅក្នុងនិងក្រៅប្រទេសបានចែករំលែកបទពិសោធន៍និងពិភាក្សាគ្នាអំពីទស្សនៈវិស័យ កាតព្វកិច្ច តួនាទី និងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ ជំរុញដំណើរការសមាហរណកម្មអន្តរជាតិខាងផ្នែកសេដ្ឋកិច្ចរបស់ វៀតណាមអោយកាន់តែស៊ីជំរៅថែមទៀត។ ព្រមទាំងឆ្ពោះទៅរកការកសាង យន្តការសេនាធិការ លើកឡើងគោលនយោបាយនានាសំដៅទាក់ទាញនិង ពង្រីកសមត្ថភាពរបស់មនុស្សមានទេពកោសល្យប្រកបដោយជាក់ស្ដែងនិង ប្រសិទ្ធភាពផងដែរ។

        ក្នុងក្របខ័ណ្ឌនៃវេទិកានេះ បណ្ដាតំណាងនឹងពិភាក្សាគ្នាលើបញ្ហាជាច្រើន ដូចជា៖ ការជំរុញវិស័យអប់រំដើម្បីកសាងប្រភពធនធានមនុស្សដែលមាន គុណភាពខ្ពស់ក្នុងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្មលើកទី៤ ការអនុវត្តបច្ចេក វិទ្យា៤.០ក្នុងកិច្ចការពារបរិស្ថាននិងការទល់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការជំរុញនវានុវត្តន៍ក្នុងផលិតកម្មអាជីវកម្ម ជាដើម៕

ប្រតិកម្មទៅវិញ