វេទិកាធុរកិច្ចវៀតណាម - ហុងគ្រី

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រី នារសៀលថ្ងៃទី ១៩ មករា នៅទីក្រុង Budapest នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានចូលរួមវេទិកាធុរកិច្ចវៀតណាម - ហុងគ្រី។ 
វេទិកាធុរកិច្ចវៀតណាម - ហុងគ្រី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ហុងគ្រី (រូបថត៖ VOV)

វេទិកានេះត្រូវបានសហការរៀបចំដោយក្រសួងផែនការ និងវិនិយោគ ស្ថានទូតវៀតណាមប្រចាំនៅហុងគ្រី និងនាយកដ្ឋានជំរុញការនាំចេញហុងគ្រី។

ថ្លែងមតិក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានមានប្រសាសន៍ថា បន្ទាប់ពីជិត៤០ឆ្នាំ ពីប្រទេសក្រីក្រ ដើរថយក្រោយ ត្រូវបំផលិចបំផ្លាញដោយសង្រ្គាម ឥឡូវនេះវៀតណាមស្ថិតក្នុងក្រុមប្រទេសចំនួន ៤០ ដែលមានផលិតផលក្នុងស្រុកសរុបធំបំផុត (GDP) នៅលើពិភពលោក; ស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង ២០ អំពីពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមរក្សាស្ថិរភាព; អតិផរណាត្រូវបានគ្រប់គ្រង។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “រដ្ឋាភិ បាល វៀតណាមប្តេជ្ញាការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់ រួមទាំងវិនិយោគិនហុងគ្រី ព្រមទាំងលើកទឹកចិត្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគ ដែល មកវៀតណាម មានអារម្មណ៍នឹងនរចំពោះស្ថិរភាពនយោបាយ សណ្តាប់ ធ្នាប់សង្គម និងសុវត្ថិភាព។ ខ្ញុំសូមអំពាវនាវដល់អ្នកវិនិយោគ និងធុរកិច្ចហុងគ្រី និងវៀតណាម រួមវិភាគទានឲ្យផលប្រយោជន៍របស់ខ្លួនកាន់តែកើនឡើង ប៉ុន្តែក៏ត្រូវរួមចំណែកក្នុងការកសាង ពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាម និងហុងគ្រី ដែលបានឆ្លងកាត់រយៈពេល ៧៥ ឆ្នាំ រួចមកហើយ”។

វេទិកាធុរកិច្ចវៀតណាម - ហុងគ្រី - ảnh 2នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán (រូបថត៖ VOV)

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានស្នើឲ្យក្រសួង ស្ថាប័ន និងធុរកិច្ចនៃប្រទេសទាំងពីរសិក្សាការបើកជើងហោះហើរត្រង់រវាងវៀតណាម និងហុងគ្រី ដើម្បីភ្ជាប់គម្លាតរវាងប្រជាជនទាំងពីរ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងកិច្ចសហប្រតិបត្តិការវិនិយោគ...។ នាយករដ្ឋមន្ត្រីហុងគ្រីសង្ឃឹមថា នៅឆ្នាំ២០២៥ នៅពេលលោកបំពេញទស្សនកិច្ចនៅវៀតណាម លោកនឹងស្តាប់របាយការណ៍ពីក្រសួង ស្ថាប័ននានា ដោយទទួលបានលទ្ធផលសហប្រតិបត្តិការជាក់លាក់ ដែលចាប់ផ្តើមពីដំណើរទស្សនកិច្ចលើកនេះ របស់នាយករដ្ឋមន្ត្រី Pham Minh Chinh និយាយរួម និង វេទិកាធុរកិច្ចហុងគ្រី-វៀតណាម និយាយដោយឡែក។

នារសៀលថ្ងៃទី ១៩ មករា នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យរដ្ឋបាលសាធារណៈហុងគ្រី។ មុននេះ នាព្រឹកថ្ងៃទី១៩ ខែមករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងបំពេញការងារនៅក្រុមហ៊ុន Gedeon Richter Plc៕

ប្រតិកម្មទៅវិញ