វេទិកា “សុខភាពមាំមួនសម្រាប់បង្ការទប់ស្កាត់ជំងឺឆ្លងពីសត្វទៅមនុស្ស”

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយក្រសួងសុខាភិបាល ក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅវៀតណាម ដើម្បីធ្វើជាសហប្រធាន “វេទិកាកំពូលប្រចាំឆ្នាំ ២០២៣ ស្តីពីសុខភាពមាំមួនសម្រាប់បង្ការទប់ស្កាត់ជំងឺឆ្លងពីសត្វទៅមនុស្ស” ដំណាក់កាល ២០២១- ២០២៥។

វេទិកា “សុខភាពមាំមួនសម្រាប់បង្ការទប់ស្កាត់ជំងឺឆ្លងពីសត្វទៅមនុស្ស” - ảnh 1នុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien ថ្លែងក្នុងសន្និសីទ (រូបថត៖ Minh Long/VOV)

ថ្លែងមតិក្នុងវេទិកា អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានអះអាងថា៖ “នៅពេលដែលជំងឺរាតត្បាតកើតឡើងនៅគ្រប់ទីកន្លែង ការប្រមូលផ្តុំការសម្របសម្រួលពហុវិស័យ និងកិច្ចសហប្រតិបត្តិការពហុភាគី គឺជា "ត្រីវិស័យ" សម្រាប់ទប់ទល់នឹងជំងឺ។ សុខភាពមាំមួន គឺជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការធានាសុវត្ថិភាពនៃភពផែនដី និងសុខភាពរបស់សហគមន៍។ បើក្នុងអំឡុងឆ្នាំ ២០១៦-២០២០ មានគម្រោងសុខភាពមាំមួនសរុបចំនួន ៥០ រហូតមកដល់ពេលនេះ មានកម្មវិធី និងគម្រោងជិត ១០០ ហើយ។ អាស្រ័យហេតុនេះ បង្កើតវេទិការសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរវិស័យសំខាន់ៗនៃក្របខណ្ឌភាពជាដៃគូ ដែលជាមូលដ្ឋានសម្រាប់ការអនុវត្តគម្រោង និងកម្មវិធីអាទិភាពរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រវិស័យដែលបានបញ្ជាក់នៅក្នុងផែនការជាតិពហុជំនាញ សុខភាពមួយ ដំណាក់កាល ២០២១-២០២៥”។

ថ្លែងមតិនៅវេទិកានេះ លោកស្រី Aler Grubs នាយកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅវៀតណាមបានសន្យាថានឹងបន្តរួមដំណើរ និងគាំទ្រវៀតណាមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សន្តិភាព និងវិបុលភាព ដែលសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងនិងរាំងស្កាត់ជំងឺឆ្លងដែលកំពុងកើតមានឡើង៕

ប្រតិកម្មទៅវិញ