|
វេទិកា «វៀតណាម-អាមេរិក៖ ដៃគូលើគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិការនិងជួបប្រាស្រ័យប្រជាជន» (VNA) |
(VOVworld) – នាថ្ងៃទី ២២ កុម្ភៈ នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក
ចំណុះសម្ព័ន្ធភាពបណ្ដាសមាគមមិត្តភាពវៀតណាមបានរៀបចំវេទិកា ដោយ
ប្រធានបទ «វៀតណាម-អាមេរិក៖ ដៃគូលើគ្រប់ជ្រុងជ្រោយ សហប្រតិបត្តិ
ការនិងជួបប្រាស្រ័យប្រជាជន»។ សង្កត់ធ្ងន់ទៅលើអត្ថន័យនៃវេទិការនេះ
ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកកំពុងអភិវឌ្ឍន៍ល្អ
ប្រសើរ ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរត្រូវបានបង្កើនខ្លាំង
ហើយទទួលបាន លទ្ធផលវិជ្ជមានលើគ្រប់វិស័យនោះ។ ប្រធានសមាគមវៀត
ណាមនិងអាមេរិក លោក Nguyen Tam Chien បានសម្តែងក្តីសង្ឃឹមថា៖ បណ្ដា
អង្គសន្និសីទនឹងរួមជាមួយ គ្នាពិភាគ្សាអំពីខ្លឹមសារនិងវិធានការថ្មីៗសំរាប់
អភិវឌ្ឍន៍ទំនាក់ទំងនិងកិច្ចសហប្រតិបត្តិ ការរទ្វេភាគីឲ្យបានខ្លាំងក្លាថែម
ទៀត។ រីឯខ្លួនវិញ លោកស្រី Marsha Four អនុប្រធានសមាគមអតីតទាហាន
អាមេរិកនៅវៀតណាមបានអះអាងថា៖ សមាគមនឹងបន្តជួយឧបត្ថម្ភរួម
ចំណែកថែមទៀតក្នុងការកែលំអទំនាក់ទំនងរវាង ប្រជាជននៃប្រទេសទាំង
ពីរ។ អតីតទាហានអាមេរិកនៅវៀតណាម លោក Chuck Searcy បានចែក
រំលែកថា៖ ដំណើរការជំនះពុះពារលើផលវិបាកដោយសង្គ្រាម រវាងអាមេរិក
និងវៀតណាមទទួលបានការបោះជំហានលោតផ្លោះ។ ភាគីទាំងពីរ នឹងរួម
ដៃគ្នាដោះស្រាយបណ្ដាបញ្ហានៅសេសសល់។ វេទិកាសហគ្រាសនិងអតីត
ទាហានវៀតណាម-អាមេរិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ៧ កក្កដា
ខាងមុខ៕