វេទិកា “នារីចាប់ផ្ដើមអាជីវកម្ម៤.០ - ឱកាសនិងការសាកល្បង”

Chia sẻ
(VOVWORLD) - តាមអ្នកជំនាញ សេដ្ឋកិច្ចលោកស្រី Pham Chi Lan ពេលឈានចូលបដិវត្តន៍ឧស្សាហកម្ម៤.០ នារីវៀតណាមត្រូវការលើកកំពស់សមត្ថភាពនិងបញ្ញាដើម្បីទទួលចំណេះដឹងថ្មី ព្រមទាំងលើកកំពស់បំណិនទន់ សមត្ថភាពតភ្ជាប់និងសមត្ថភាពបន្សាំ។ 
វេទិកា “នារីចាប់ផ្ដើមអាជីវកម្ម៤.០ - ឱកាសនិងការសាកល្បង” - ảnh 1ពិព័រណ៍ "នារី Hai Phong តភ្ជាប់-ច្នៃប្រឌិត" (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី៤ ខែតុលា នៅទីក្រុង Hai Phong សម្ព័ន្ធសមាគមន៍នារីវៀត ណាមបានសហការជាមួយក្រុមហ៊ុន Google និងសម្ព័ន្ធសមាគមន៍នារីទីក្រុង Hai Phong រៀបចំវេទិកាក្រោមប្រធានបទ “នារីចាប់ផ្ដើមអាជីវកម្ម៤.០-ឱកាសនិងការ សាកល្បង”។

        តួនាទីរបស់នារីក្នុងបដិវត្តន៍៤.០និងឥទ្ធិពលនៃបដិវត្តន៍៤.០ចំពោះនារីវៀតណាម គឺជាខ្លឹមសារដែលបានយកមកពិភាក្សានៅវេទិកានេះ។ តាមអ្នកជំនាញ សេដ្ឋកិច្ចលោកស្រី Pham Chi Lan ពេលឈានចូលបដិវត្តន៍ឧស្សាហកម្ម៤.០ នារីវៀតណាមត្រូវការលើកកំពស់សមត្ថភាពនិងបញ្ញាដើម្បីទទួលចំណេះដឹងថ្មី ព្រមទាំងលើកកំពស់បំណិនទន់ សមត្ថភាពតភ្ជាប់និងសមត្ថភាពបន្សាំ។ ព្រម ទទួលទស្សនៈនេះ លោកស្រី Do Thi Thu Thao អនុប្រធានសម្ព័ន្ធសមាគមន៍ នារីវៀតណាមបានសង្កត់ធ្ងន់ថា៖

        “ជាងពេលណាៗទាំងអស់ នារីត្រូវម្ចាស់ការថែមទៀតដោយសារគេត្រូវ ថែទាំគ្រួសារផង ត្រូវអនុវត្តក្ដីសុបិន្តធ្វើអាជីវកម្មរបស់ខ្លួនផង។ យើងត្រូវលុប ចោលទស្សនៈហួសសម័យស្ដីពីនារីវៀតណាមដែលថា ពិភពរបស់នារីគឺគ្រួសារ គឺផ្ទះបាយ គឺការថែទាំដល់ប្ដីនិងកូនៗ។ ហេតុដូច្នេះហើយ ត្រូវការមានមន សិការ បើកចំហនិងទំនើប ត្រូវការសិក្សាស្រាវជ្រាវ លើកកំពស់បំណិនខាងបច្ចេកវិទ្យា ព័ត៌មានដើម្បីបន្សាំនឹងការផ្លាស់ប្ដូរដោយឥតឈប់ឈរដែលបដិវត្តន៍ឧស្សាហកម្ម៤.០កំពុងបង្កើតឡើងទូទាំងពិភពលោក”៕

ប្រតិកម្មទៅវិញ