វៀតណាមឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី និងប្រ៊ុយណេ

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោក Retno Marsudi ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំដំណើរទស្សនៈកិច្ចជាន់ខ្ពស់ និងកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២២។ 
វៀតណាមឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី និងប្រ៊ុយណេ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi នៅទីក្រុង New Delhi នាថ្ងៃទី ១៦ ខែមិថុនា (ប្រភព៖ ក្រសួងការបរទេស)

ក្នុងក្របខ័ណ្ឌចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ឥណ្ឌានៅទីក្រុងញូវដែលី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son នាថ្ងៃទី ១៦ មិថុនាបានអញ្ជើញជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi និងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំដំណើរទស្សនៈកិច្ចជាន់ខ្ពស់ និងកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនោះ បានឯកភាពគ្នាជំរុញក្រសួង ស្ថាប័ននៃប្រទេសទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ និងសហគ្រាសនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាថា ចាំបាច់ត្រូវ ដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ដើម្បីគោលដៅរួមគឺសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

វៀតណាមឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី និងប្រ៊ុយណេ - ảnh 2រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof (ប្រភព៖ ក្រសួងការបរទេស)

ទន្ទឹមនឹងនោះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំសកម្មភាពអបអរសាទរពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប្រ៊ុយណេ (១៩៩២ - ២០២២)  ព្រមទាំង ជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ និងរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅប្រ៊ុយណេនាពេលខាងមុខ ក៏ដូចជាជំរុញជំនួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងជលផលផងដែរ៕

ប្រតិកម្មទៅវិញ