វៀតណាមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តរាល់សេចក្តីសម្រេចចិត្តស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងការរីកសាយភាយអាវុធប្រល័យលោក

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ២ ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីស្តាប់របាយការណ៍ពីស្ថាប័នពាក់ព័ន្ធចំនួនបី។

វៀតណាមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការអនុវត្តរាល់សេចក្តីសម្រេចចិត្តស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងការរីកសាយភាយអាវុធប្រល័យលោក - ảnh 1ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អំពើភេរវកម្មនិងការរីកសាយភាយអាវុធប្រល័យលោក នៅតែបន្តជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈ កម្មាធិការ ដែលតែងតែជំនះរាល់បញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ-១៩ រក្សាការផ្លាស់ប្តូរមតិ ពង្រឹងសមត្ថភាព និងចែករំលែកព័ត៌មានជាមួយប្រទេសផ្សេងៗ។ លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យគណៈកម្មាធិការបន្តកិច្ចសហប្រតិបត្តិការ សម្របសម្រួលសកម្ម ភាព ផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសនានាក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។

លោកឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្ត យ៉ាងពេញលេញនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងការរីកសាយភាយអាវុធប្រល័យលោក ដោយមានការសម្របសម្រួលជាមួយស្ថាប័នអង្គការសហប្រជាជាតិ និងដៃគូទាំងអស់ ឈរលើមូលដ្ឋាននៃធម្មនុញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ