វៀតណាមអះអាងឆ្ពោះទៅរកការអភិវឌ្ឍថាមពលបៃតងនិងប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមដៃគូផ្នែកថាមពលវៀតណាមលើកទី២ បានប្រារព្ធ ឡើងនាថ្ងៃទី២៦ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ។ 
វៀតណាមអះអាងឆ្ពោះទៅរកការអភិវឌ្ឍថាមពលបៃតងនិងប្រកបដោយចីរភាព - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Thanhnien) 


 
ខ្លឹមសារលេចធ្លោនៃកិច្ចប្រជុំ លើកនេះគឺរាល់អនុសាសន៍ស្ដីពីគោលនយោបាយរបស់ក្រុមដៃគូផ្នែកឋាមពលវៀតណាមសំដៅជំរុញការអភិវឌ្ឍនៃវិស័យថាមពលវៀតណាមក្នុងអាទិភាពទាំង៥នោះគឺ ថាមពលកកើតឡើងវិញ ប្រសិទ្ធភាពនៃថាមពល រៀបចំរចនាសម្ព័ន្ធ វិស័យថាមពលឡើងវិញ ការទាក់ទងទៅនឹងថាមពល និងទិន្នន័យនិងការស្ថិតិ ថាមពល។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Dang Hoang An និងសហប្រធានកិច្ចប្រជុំចំនួន២រូបទៀតនោះគឺ លោក Bruno Angelet ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាមនិងលោក Ousmane Dione នាយកធនាគារពិភពលោកប្រចាំនៅវៀតណាម បានកត់សម្គាល់នូវតម្លៃ នៃអនុសាសន៍ទាំងនេះចំពោះការអភិវឌ្ឍនៃវិស័យថាមពលវៀតណាម ព្រមទាំង បានអនុម័តលើអនុសាសន៍ទាំងនេះដើម្បីដំណើរការអនុវត្តន៍នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ