វៀតណាម​អះអាងគាំទ្ររាល់ដំណើរការគតិយុត្តិអន្តរជាតិ នៅ​ក្នុង​សម័យ​ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី តុលាការ​យុត្តិធម៌​អន្តរជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែតុលា មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៦ បានបើកសម័យប្រជុំពេញអង្គ ដើម្បីធ្វើការពិភាក្សាអំពីរបាយការណ៍ការងាររបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
វៀតណាម​អះអាងគាំទ្ររាល់ដំណើរការគតិយុត្តិអន្តរជាតិ នៅ​ក្នុង​សម័យ​ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី តុលាការ​យុត្តិធម៌​អន្តរជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ VNA)
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី គឺជាគោលការណ៍មូលដ្ឋានមួយនៃច្បាប់អន្តរជាតិ ហើយបានអះអាថា បណ្ដាប្រទេសអាចជ្រើសរើសវិធីដោះស្រាយជម្លោះជាច្រើន តាមរយៈបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ បណ្ដាប្រទេសមានកាតព្វកិច្ចគោរពតាម និងអនុវត្តន៍សេចក្តីសម្រេចចិត្ត សាលក្រមរបស់ស្ថាប័នយុត្តាធិការអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា វៀតណាម មានគោលបំណងថាតុលាការបន្តគាំទ្រការពង្រឹងសមត្ថភាពជូនបណ្ដាប្រទេសក្នុងការប្រើប្រាស់យន្តការយុត្តាធិការ សំដៅដោះស្រាយជម្លោះផងដែរ។ ទាក់ទិននឹងមូលនិធិសម្រាប់កម្មវិធីកម្មសិក្សាផ្នែកយុត្តិធម៌នៅតុលាការ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមមានបំណងថាមូលនិធីនេះនឹងត្រូវបានដាក់ឲ្យដំណើរការយ៉ាងឆាប់ៗ ដើម្បីជួយឧបត្ថម្ភដល់និស្សិតដែលបញ្ចប់ការសិក្សានៅតាមប្រទេសកំពុងអភិវឌ្ឍន៍ឲ្យមានឱកាសចុះកម្មសិក្សានៅតុលាការ ហើយតាមនោះលើកកម្ពស់សមត្ថភាពយុត្តិធម៌អន្តរជាតិសម្រាប់បណ្ដាប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ