ចំណុចសំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺអាហ្សង់ទីន បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមនៅតំបន់អាមេរិកឡាទីន។ ផ្ទុយទៅវិញប្រទេស វៀតណាមគឺជាទីផ្សារសំខាន់ទីពីររបស់ប្រទេសអាហ្សង់ទីន នៅតំបន់អាស៊ីនិងឈរលំ ដាប់ថ្នាក់ទីបួននៃបណ្តាទីផ្សារនាំចេញសកលរបស់ប្រទេសអាហ្សង់ទីនផងដែរ។
លោក Dang Xuan Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីនបានឱ្យដឹង ថា: “ជាមួយនឹងគោលដៅជម្រុញកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាមនិងអាហ្សង់ទីនឲ្យមានការអភិវឌ្ឍសក្តិសមជាមួយទំនាក់ទំនងនយោបាយ យ៉ាងល្អប្រសើ បម្រើការអភិវឌ្ឍនៃប្រទេសនីមួយៗនោះ គឺប្រទេសទាំងពីរ គប្បីបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យដទៃដែលពោរពេញទៅដោយសក្កានុភាព ដូចជាថាមពល កសិ កម្ម អប់រំនិងទេសចរណ៍ជាដើម៕