វៀតណាម-អេស្ប៉ាញជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម

Chia sẻ
(VOVworld) – នាយប់ថ្ងៃទី ២៧ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ​អេស្ប៉ាញ លោក Jose Manuel Garcia Margallo ដែលកំពុងមានដំណើរទស្សន​កិច្ចនៅវៀតណាម។
វៀតណាម-អេស្ប៉ាញជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម - ảnh 1
រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអេស្ប៉ាញ លោក Jose Manuel Garcia Margallo
(Image: Vietnam+)

(VOVworld) – នាយប់ថ្ងៃទី ២៧ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ​អេស្ប៉ាញ
លោក Jose Manuel Garcia Margallo ដែលកំពុងមានដំណើរទស្សន​កិច្ចនៅវៀតណាម។ ក្នុងពិធីទទួលជួបសន្ទនា ប្រធានរដ្ឋវៀតណាមបានចាត់ទុក ថា៖ ទំនាក់ទំនង
សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានមានការបោះជំហានយ៉ាងខ្លាំងនិង
នៅមានសក្តានុភាពជាច្រើន។ ដោយហេតុនេះ ការដែលអេហ្ប៉ាញអនុម័តលើ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណានិង សហភាពអឺរ៉ុប (EU) យ៉ាងឆាប់ៗនឹងជាមូលដ្ឋានគត្តិយុតសំខាន់ដែលនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច
ពាណិជ្ជកម្មទ្វេភាគី។ ប្រធានរដ្ឋវៀតណាមក៏បានអះអាងថា ៖ វៀតណាមនឹងជា
ស្ពានតភ្ពាប់អេស្ប៉ាញឆ្លៀតចូលក្នុងទីផ្សារដ៏ធំធេងរបស់ អាស៊ាន។ ប្រធានរដ្ឋ
វៀតណាមបានស្នើឲ្យភាគីទាំង ២ អនុវត្តសកម្មសកម្មភាពជាច្រើនតាមរយៈគណៈ
កម្មាធិការអន្តររដ្ឋាភិបាលនិងបណ្ដាយន្តការនាសព្វថ្ងៃ។ រីឯខ្លួវិញ រដ្ឋមន្ត្រីការបរទេស
និងសហប្រតិបត្តិការអេស្ប៉ាញ លោក Jose Manuel Garcia Margallo បានចាត់ទុកថា៖
ភាគីទាំង ២ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ នយោបាយឲ្យបានខ្លាំងក្លាថែមទៀត។
ព្រមទាំង លោក Margallo បានស្នើឲ្យ ប្រទេសទាំង ២ បង្កលក្ខណៈងាយស្រួលសំរាប់
អង្គភាពអាជីវកម្មវិនិយោគចូល​ក្នុងទីផ្សារគ្នាទៅវិញទៅមក។ រដ្ឋមន្ត្រី Margallo បាន
អះអាងនឹងជំរុញ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA យ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ