តំណាងខេត្តចំនួន ៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលចូលរួមសន្និសីទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (រូបថត៖ TTXVN) |
ថ្លែងមតិនៅសន្និសីទនេះ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Tran Quoc Phuong បានអះអាងថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ប្រទេសទាំងបីកម្ពុជា - ឡាវ - វៀតណាមបានសហការអនុវត្តកម្មវិធីនិងសកម្មភាពរួមជាច្រើន ដោយរួមចំណែកកសាងសេដ្ឋកិច្ចក្នុងតំបន់ឲ្យមានកំណើនល្អបង្គួរ។ ការងារកាត់បន្ថយភាពក្រីក្រទទួលបានលទ្ធផលវិជ្ជមាន ជីវភាពរស់នៅខាងសម្ភារៈនិងខាងស្មារតីរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរ។ ការពារជាតិសន្តិសុខត្រូវបានរក្សាយ៉ាងរឹងមាំ រួមចំណែកកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព និងរួមគ្នាអភិវឌ្ឍន៍របស់ប្រទេសទាំងបី។ លោក Tran Quoc Phuong បានស្នើឱ្យប្រទេសទាំងបីពង្រឹងការសម្របសម្រួល និងដាក់ចេញដំណោះស្រាយគ្រប់ជ្រុងជ្រោយបន្ថែមទៀតដើម្បីបង្កើតចំណុចលោតផ្លោះក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ៕