អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra |
សេចក្ដីសម្រេចនេះត្រូវបាន ក្រុមប្រឹក្សាសន្តិសុខអនុម័តកាលពីខែសីហា ឆ្នាំ ២០០៦ ដែលមាន ១៩ ចំណុច សំដៅបញ្ចប់ជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែលនិងកម្លាំង Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ ដោយអំពាវនាវឱ្យភាគីនានាបញ្ឈប់អរិភាពទាំងស្រុង និងដាក់ពង្រាយកម្លាំង UNIFIL សំដៅកាត់បន្ថយភាពតានតឹងនៅព្រំដែនខាងត្បូងរបស់ប្រទេសមជ្ឈឹមបូព៌ា។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានចែករំលែកទស្សនៈអំពីការដែលភាគីពាក់ព័ន្ធនានានៅលីបង់ចាំបាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីបង្កើតរដ្ឋាភិបាល ជៀសវាងការដែលប្រទេសលីបង់ធ្លាក់ចូលក្នុងស្ថានភាពដួលរលំ។ តំណាងវៀតណាមក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់ បញ្ឈប់ការរំលោភបំពានលើដែនអាកាសលីបង់ ផងដែរ៕