ទិដ្ឋភាពនៃកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូ |
នៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅ អ. ស. ប បានអះអាងពីសារសំខាន់នៃការជំរុញការប្តេជ្ញា របស់សន្និសិទប៊ែកឡាំងស្តីពីលីប៊ី ដែលគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខក្នុងសេចក្តីសម្រចចិត្តលេខ ២៥១០។
លោកឯកអគ្គរដ្ឋទូតទទួលស្គាល់សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២១ ខែសីហា របស់ភាគីពាក់ព័ន្ធនានា ព្រមទាំងបានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ការប្រយុទ្ធដាក់គ្នា និងវិលត្រឡប់មកចរចាសន្តិភាពលើផ្នែកនយោបាយចំនួន ៣ រួមមាន គោលនយោបាយ - យោធា - សេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូតក៏បានអះអាងថាវៀតណាមគាំទ្ររាល់សកម្មភាពរបស់ UNSMIL ក្នុងនោះមានការពន្យាពេល សម្រាប់ភារកិច្ចរបស់ UNSMIL ក្នុងរយៈ១២ ខែបន្ថែមទៀត ក៏ដូចជាការតែងតាំងអ្នកតំណាងពិសេសរបស់អគ្គលេខាធិការ អ. ស. ប ប្រចាំនៅលីប៊ីផងដែរ៕