ក្រុមវិស្វកម្មកងទ័ពវៀតណាម សម្ពោធបន្ទាយឆ្លាតវៃនៅ Abyei

Chia sẻ
(VOVWORLD) - ក្រុមកងវិស្វកម្មកងទ័ពវៀត ណាមទើបតែបានប្រារព្ធពិធីសម្ពោធបន្ទាយឆ្លាតវៃនៅមូលដ្ឋាន Highway ចំណុះបេសកកម្មសន្តិសុខបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA)។ 
ក្រុមវិស្វកម្មកងទ័ពវៀតណាម សម្ពោធបន្ទាយឆ្លាតវៃនៅ Abyei - ảnh 1ពិធីកាត់ខ្សែបូ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ Smart Barracks នៅមូលដ្ឋាន Highway  (រូបថត៖ qdnd.vn)

ថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Nguyen Viet Hung មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពវៀតណាម នៅបេសកកម្ម UNISFA បានចាត់ទុកថា នេះជាគម្រោងដំបូងដែលក្រុមវិស្វកម្មវៀតណាមបានអនុវត្ត ដោយបង្ហាញពីសមត្ថភាពនិងការទទួលខុសត្រូវរបស់វៀតណាម នៅពេលបានបេសកកម្មប្រគល់ភារកិច្ចកសាងបន្ទាយឆ្លាតវៃ។ ជោគជ័យដំបូងនៃគម្រោងនៅផ្លូវហាយវេ ជាពិសេសគម្រោងបន្ទាយឆ្លាតវៃផ្សេងទៀតក្នុងក្របខ័ណ្ឌបេសកកម្ម រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កលក្ខណៈអំណោយផលសម្រាប់កម្មាភិបាល និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិក្នុងការរួមចំណែកអនុវត្តបេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមដោយស្ថិរភាព និងអភិវឌ្ឍន៍នៅតំបន់ Abyei។

ក្នុងពិធីនេះ លោក Benjamin Olufemi Sawyerr ប្រធានស្តីទីនៃបេសកកម្ម និងជាមេបញ្ជាការបេសកកម្ម បានសង្កត់ធ្ងន់ថា ការប្រែក្លាយ Highway ពីកន្លែងដ៏អាប់អួរបំផុត ទៅជាមូលដ្ឋានទំនើប និងស្រស់ស្អាតបំផុតរបស់បេសកកម្ម គឺជាលទ្ធផលដ៏គួរជាទីមោទនៈរបស់ក្រុមវិស្វកម្មវៀតណាម។

សូមគូសបញ្ជាក់ថា គម្រោងបន្ទាយឆ្លាតវៃនៅ Highway បានចាប់ផ្តើម សាងសង់នៅថ្ងៃទី ២៨ ខែមីនាឆ្នាំមុន។ ទន្ទឹមនឹងនោះ ក្រុមការងារវិស្វកម្មវៀតណាមបាននឹងកំពុងចាប់ផ្តើមសាងសង់បន្ទាយឆ្លាតវៃ សម្រាប់អង្គភាពដែលឈរជើងនៅតំបន់ Abyei៕

ប្រតិកម្មទៅវិញ