វៀតណាមអបអរសាទរចំពោះបណ្ដាគំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងដើម្បី​ចាប់ផ្ដើម​ដំណើរការសន្តិភាពមជ្ឈិមបូព៌ាឡើងវិញ

Chia sẻ
(VOVWORLD) - វៀតណាមមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបណ្ដាសកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែលក៏ដូចជាការអំពាវនាវថ្មីៗសំដៅរួមបញ្ជូល ផ្នែកខ្លះនៃទឹកដីប៉ាឡេស្ទីន ដែលត្រូវទន្ត្រានកាន់កាប់។
វៀតណាមអបអរសាទរចំពោះបណ្ដាគំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងដើម្បី​ចាប់ផ្ដើម​ដំណើរការសន្តិភាពមជ្ឈិមបូព៌ាឡើងវិញ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ១១ ខែកុម្ភៈ ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខស្ដីពីស្ថានភាពនៅមជ្ឈឹមបូព៌ា ដែលរួមមានបញ្ហារបស់ប៉ាឡេស្ទីននោះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វៀតណាមអបអរសាទរចំពោះរាល់គំនិតផ្ដួចផ្ដើម ដើម្បីចាប់ផ្ដើមដំណើរការសន្តិភាពមជ្ឈិមបូព៌ា ដោយផ្អែកលើបណ្ដាកិច្ចព្រមព្រៀងអន្តរជាតិ និងទ្វេភាគី។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអះអាងនូវការគាំទ្រយ៉ាងខ្លាំងក្លាចំពោះការតស៊ូស្របច្បាប់ ដើម្បីសិទ្ធិ ដែលមិនអាចផ្ទេរប្រគល់របស់ប្រជាជន ប៉ាឡេស្ទីន។ វៀតណាមគាំទ្រដំណោះស្រាយរដ្ឋពីរ ដែលរួមមានការបង្កើតរដ្ឋឯករាជ្យនិងមានអធិបតេយ្យភាពប៉ាឡេស្ទីន ជាមួយខ្សែព្រំដែន ដែលបានកំណត់ក្នុងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ក្បែរដ្ឋ អ៊ីស្រាអែល ហើយរួមរស់ប្រកបដោយសន្តិភាព សុវត្ថិភាព និងទទួលស្គាល់គ្នាទៅវិញទៅមក។

វៀតណាមមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបណ្ដាសកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែលក៏ដូចជាការអំពាវនាវថ្មីៗសំដៅរួមបញ្ជូល ផ្នែកខ្លះនៃទឹកដីប៉ាឡេស្ទីន ដែលត្រូវទន្ត្រានកាន់កាប់។វៀតណាមអំពាវនាវនិងគាំទ្រភាគីពាក់ព័ន្ធនានា រួមគ្នាខិតខំប្រឹងប្រែង ដើម្បីទទួលបានដំណោះស្រាយសន្តិភាពយ៉ាងពេញលេញ សមភាព និងយូរអង្វែង តាមរយៈការសន្ទនា និងចរចា ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្ដីសម្រេចចិត្តពាក់ពាន់នានារបស់អង្គការសហប្រជាជាតិ។ វៀតណាមចាត់ទុកថា ដំណោះស្រាយសន្តិភាពអាចទទួលបានតាមរយៈការអត់ធ្មត់ ជៀសវាងសកម្មភាពអាចធ្វើឲ្យស្ថានភាពស្មុគស្មាញ និងរក្សា ការសន្ទនាផ្ទាល់។វៀតណាមសង្ឃឹមថាភាគីពាក់ព័ន្ធនានានឹងចូលរួមកិច្ចពិភាក្សាប្រកបដោយសុច្ឆន្ទៈ
និងស្ថាបនា៕

ប្រតិកម្មទៅវិញ