វៀតណាមអនុវត្តន៍ការសន្យាបំភាយឧស្ម័នត្រឹមកម្រិតសូន្យនាឆ្នាំ ២០៥០

Chia sẻ
(VOVWORLD) - ក្នុងដំណាក់កាល ២០២២ - ២០២៥ និងបណ្ដាឆ្នាំបន្តបន្ទាប់ ផ្នែកបរិស្ថានចាំបាច់ត្រូវមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុងការត្រិះរិះ និងការយល់ដឹងអំពីផ្នត់រស់នៅប្រកបដោយចីរភាព សុខដុមរមនាជាមួយបរិស្ថាន។
វៀតណាមអនុវត្តន៍ការសន្យាបំភាយឧស្ម័នត្រឹមកម្រិតសូន្យនាឆ្នាំ ២០៥០ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh

មិនប្ដូរបរិស្ថានយកការអភិវឌ្ឍសេដ្ឋកិច្ច; មិនព្រមទទួលយកគម្រោងដែលងាយបំពុលបរិស្ថាន ហើយប្តេជ្ញាអនុវត្តន៍ការសន្យាបំភាយ ឧស្ម័នត្រឹមកម្រិតសូន្យនៅឆ្នាំ ២០៥០។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បានថ្លែងដូច្នេះនៅក្នុងសន្និសីទបរិស្ថានទូទាំងប្រទេសលើកទី ៥ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី ៤ ខែសីហានៅទីក្រុងហាណូយ។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានលើកសំណើថា ក្នុងដំណាក់កាល ២០២២ - ២០២៥ និងបណ្ដាឆ្នាំបន្តបន្ទាប់ ផ្នែកបរិស្ថានចាំបាច់ត្រូវមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាក្នុងការត្រិះរិះ និងការយល់ដឹងអំពីផ្នត់រស់នៅប្រកបដោយចីរភាព សុខដុមរមនាជាមួយបរិស្ថាន ដោះស្រាយទំនាក់ទំនងរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចការពារបរិស្ថាន; ផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយជោគជ័យ ផ្លាស់ប្ដូរគំរូកំណើនពីពរណ៌ "ត្នោត" ទៅជាពរណ៌ "បៃតង"។ ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានឲ្យដឹងថា៖ “យើងមិនអាចលះបង់បរិស្ថានជាថ្នូរនឹងសេដ្ឋកិច្ចបានឡើយ មិនត្រឹមតែអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងត្រូវការពារបរិស្ថានទៀតផង។ ទស្សនៈយ៉ាងច្បាស់លាស់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការពារបរិស្ថានគឺ យើងប្ដេជ្ញាចិត្ត បំភាយឧស្ម័នត្រឹមកម្រិតសូន្យក្នុងឆ្នាំ ២០៥០ ផងដែរ”៕  

ប្រតិកម្មទៅវិញ