វៀតណាមអនុម័តលើផែនការមេអំពីប្រព័ន្ធទីក្រុងនិងជនបទ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អនុម័តលើផែនការមេអំពីប្រព័ន្ធទីក្រុងនិងជនបទឆ្នាំ ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០។

គោលដៅនៃការរៀបចំផែនការគឺដើម្បីអភិវឌ្ឍទីក្រុងនិងជនបទ ដែលផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងពង្រីកតួនាទីរបស់ទីក្រុងធំៗ និងច្រករបៀងសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ចសំខាន់ៗជាដើម។ គោលដៅមួយទៀត គឺជាការអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យបរិស្ថាន ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការសន្សំសម្ចៃធនធាននិងថាមពល ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា ធ្វើទំនើបកម្មជាជំហានៗឲ្យបានសមស្របតាមលក្ខខណ្ឌនៃការអភិវឌ្ឍន៍សម្រាប់តំបន់នីមួយៗផងដែរ។

ទន្ទឹមនឹងនេះត្រូវកសាងនិងអភិវឌ្ឍតំបន់ជនបទតាមទិសចីរភាពជាបណ្តើរៗ និងតភ្ជាប់យ៉ាងជិតស្និទ្ធរវាងតំបន់ទីក្រុងនិងជនបទ រួមទាំងធានាការពារជាតិនិងសន្តិសុខឲ្យបានល្អប្រសើរផងដែរ។ សេចក្តីសំរេចចិត្តនេះចូលជាធរមានចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ