|
វៀតណាម-អ៊ីតាលីបង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យគតិយុត្តិ |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកចិ្ចនៅអ៊ីតាលី ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩វិច្ចិកា គណៈប្រតិភូនៃគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈឹម
ដឹកនាំដោយលោកស្រី Le Thi Thu Ba អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បាន
មានជំនួបធ្វើការជាមួយក្រុមប្រឹក្សារចៅក្រមកំពូលអ៊ីតាលី ដើម្បីផ្លាស់ប្តូរស្វែងយល់
បទពិសោធន៍របស់ប្រទេសនេះនៅក្នុងវិស័យគតិយុត្តិ។ ថ្លែងមតិនៅទីនេះលោកស្រី
Le Thi Thu Ba បានលើកច្បាស់ថា៖ វៀតណាមកំពុងស្រាវជ្រាវផ្លាស់ប្តុររូបសណ្ឋាន
ប្តឹងតវ៉ាអោយសមស្របជាមួយវៀតណាមជាង។ អនុប្រធានក្រុមប្រឹក្សារចៅក្រមកំ
ពូលអ៊ីតាលី លោក Giovanni Legnini បានអះអាងថា៖ ការកែទម្រង់យុត្តិធម៌ជាដំណើ
ការដ៏លំបាក ដែលក្នុងនោះផ្នែកគតិយុត្តិត្រូវធានាចរិតលក្ខណះឯករាជ្យផង និងការ
ពារបានសិទ្ធិ ផលប្រយោជន៍របស់ប្រជាជនទៀតផង។ ប៉ុន្តែ ដោយមានបទពិសោធន៍
និងប្រព័ន្ទគតិយុត្តិពីយូរណាស់មកហើយ អ៊ីតាលីត្រៀមខ្លួនជាស្រេច និងមានគោល
បំណងរួមវិភាគទានចូលក្នុងដំណើការកែទម្រង់យុត្តិធម៌នៅវៀតណាម។ នៅទីនេះ
ភាគីទាំងពីរក៏បានពិភាក្សាអំពីបទពិសោធន៍ក្នុងការធ្វើវិសោធនកម្មក្រមច្បាប់មួយ
ចំនួន ក៏ដូចជាបទពិសោធន៍នៅក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សទៀតផង៕