វៀតណាម-អ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ

Chia sẻ
(VOVWORLD) - ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអ៊ីតាលីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ប៉ុន្តែនៅតែចាំបាច់ត្រូវជំរុញបន្ថែមទៀត។
វៀតណាម-អ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ - ảnh 1រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien (រូបថត៖ VNA)

នាថ្ងៃទី ២៨ មីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញទទួលជួបលោក Marco della Seta ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីតាលីប្រចាំនៅវៀតណាម និងលោកស្រី Regina Corradini D' Airenzo អគ្គនាយិកា SIMEST ដែលទីភ្នាក់ងារជំរុញវិនិយោគបរទេសនៃបណ្ដាក្រុមហ៊ុនអ៊ីតាលី និងផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់គម្រោងវិនិយោគ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien និងលោកឯកអគ្គរដ្ឋទូត Marco della Seta បានចែករំលែកទស្សនថា៖ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអ៊ីតាលីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ប៉ុន្តែនៅតែចាំបាច់ត្រូវជំរុញបន្ថែមទៀត ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀង EVFTA ត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នាំទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានអត្រាកំណើនវិជ្ជមាន។ លោករដ្ឋមន្ត្រី Nguyen Hong Dien បានអំពាវនាវឱ្យអង្គភាពអាជីវកម្មអ៊ីតាលីវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងរបស់វៀតណាម ជាវិស័យដែលអ៊ីតាលីមានប្រៀបខ្លាំងអំពីបច្ចេកវិទ្យា បទពិសោធន៍ ដើម្បីទាញយកអនុគ្រោះពី EVFTA ៕

ប្រតិកម្មទៅវិញ