វៀតណាមអាចនាំចេញវ៉ាក់សាំងទៅកាន់ពិភពលោក

Chia sẻ
(VOVworld)-នាថ្ងៃទី២២មិថុនាខាងមុខ ក្រសួង
សុខាភិបាលវៀតណាមនឹងរៀបចំ ពិធីទទួល
ស្គាល់ប្រព័ន្ធគ្រប់គ្រងជាតិ

(VOVworld)-នាថ្ងៃទី២២មិថុនាខាងមុខ ក្រសួងសុខាភិបាលវៀតណាមនឹងរៀបចំ ពិធីទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងជាតិ ស្តីអំពី វ៉ាក់សាំងរបស់វៀតណាម ទទួល បាន
បទដ្ឋានធអន្តរជាតិ នៃអង្គការសុខភាពពិភពលោក (WHO) ។​តាមនោះ  វ៉ាក់សាំង
ដែលបានផលិតនៅវៀតណាម មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការ នាំចេញ។ ដោយការទទួលបានបទដ្ឋាននេះ វៀតណាមកំពុងមានឱកាសដ៏ធំ១សម្រាប់ការ
អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មផលិតវ៉ាក់សាំង។ នេះជាការ អះអាងរបស់ប្រធាន
នាយកដ្ឋានគ្រប់គ្រងឧិសថ (នៃក្រសួងសុខាភិបាលវៀត ណាម) លោក Truong
Quoc Cuong ក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ នាថ្ងៃទី១៩មិថុនា។ លោក
បានសង្កត់ធ្ងន់ថា ដើម្បីធានានូវផលិតផលវ៉ាក់សាំង មានគុណភាពនិងសុវត្ថិភាព វៀតណាមបានអនុវត្តដោយព្រមៗគ្នា នូវរាល់ខ្លឹមសារ តាមឧបករណ៍បទដ្ឋាន វាយតម្លៃលទ្ធភាពរបស់ស្ថាប័នគ្រប់គ្រងជាតិអំពី វ៉ាក់សាំង របស់ WHO ផងដែរ។ រហូតមកដល់ពេលនេះ វៀតណាមជាប្រទេស១ក្នុង ចំណោមប្រទេស៣៩លើពិភព
លោក ដែលត្រូវបានទទួលស្គាល់ ជាប្រព័ន្ធគ្រប់គ្រងជាតិអំពី វ៉ាក់សាំង(NRA) ទទួលបានបទដ្ឋានរបស់WHOផងដែរ៕

ប្រតិកម្មទៅវិញ