លោក Ousmane Dione នាយកជាតិរបស់ធនាគារពិភពលោកប្រចាំនៅវៀតណាម ថ្លែងមតិក្នុងពិធី |
ថ្លែងមតិនៅទីនេះ លោក Ousmane Dione នាយកជាតិរបស់ធនាគារពិភព លោក ប្រចាំនៅវៀតណាមបានឲ្យដឹងថា វៀតណាមធ្វើសមាហរណកម្មប្រកបដោយ ជោគជ័យទៅក្នុងខ្សែសង្វាក់តម្លៃសកលលោក។ តាមនោះ បង្កើតការងារធ្វើ ជម្រុញ កំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រី ក្រ។ របាយការណ៍ថ្មីទាំងពីរច្បាប់នេះបាន សរឲ្យឃើញថាចូលរួមរាល់សកម្មភាពនាំមកតម្លៃបន្ថែមខ្ពស់និងជម្រុញការតភ្ជាប់ រវាងសហគ្រាសក្នុងប្រទេសជាមួយវិនិយោគិនបរទេស នឹងជួយវៀតណាមមានការ បោះជំហានគួរឲ្យកត់សម្គាល់ក្នុងខ្សែសង្វាក់តម្លៃសកលោក។ យោងតាមការពិនិត្យ របស់ជំនាញការនានាថា ប្រសិនបើទទួលបានតួនាទីខ្ពស់ក្នុងខ្សែសង្វាក់តម្លៃសកល នោះ វៀតណាមអាចទាក់ទាញវិនិយោគិនបរទេសមានទ្រង់ទ្រាយធំ តាមនោះ បង្កើតការងារធ្វើនិងបង្កើតឱកាសសម្រាប់អ្នកផ្គតផ្គង់ក្នុងប្រទេស៕