ប្រការនេះមានន័យថា ល្បឿននៃការស្តារឡើងវិញនៃខឿនសេដ្ឋកិច្ចរបស់វៀតណាម គឺលឿនជាងសេដ្ឋកិច្ចរបស់ប្រទេសដទៃទៀតនៅក្នុងតំបន់ បន្ទាប់ពីបានគ្រប់គ្រងដោយជោគជ័យជំងឺរាត ត្បាតកូវីដ១៩។ នៅក្នុងអត្ថបទថ្មីៗនេះចុះផ្សាយលើគេហរទំព័រ tinmoderndiplomacy.eu សាស្ត្រា ចារ្យ Pankaj Jha នៅសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ OP Jinda, Sonepat (ឥណ្ឌា) បានឲ្យដឹងថា៖ នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ សន្ទស្សន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក៏ពោរពេញទៅដោយយថាទស្សន៍។ ទន្តឹមជាមួយគ្នានោះ ទីផ្សារអាមេរិកក៏កំពុងបង្ហាញសញ្ញា ងើបឡើងវិញដែរ ហើយពាណិជ្ជកម្មរវាងវៀតណាម-អាមេរិក ត្រូវបានរំពឹងថានឹងកើនដល់ ៨០ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) បាននិងកំពុងបង្កើតលក្ខខណ្ឌល្អប្រសើរ សម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាម តាមរយៈការលើកលែងពន្ធនាំចូលជាង ៧១% សម្រាប់ទំនិញវៀតណាមទៅកាន់អឺរ៉ុប ខណៈដែល ទំនិញមកពីអឺរ៉ុបជាង ៦៥% នឹងត្រូវបានលើកលែងពន្ធពេលចូលទីផ្សារវៀតណាមផងដែរ។
យោងតាមសាស្ត្រាចារ្យ Pankaj Jha វៀតណាមអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងរយៈពេលក្រោយកូវីដ១៩ ដោយសារការកែទម្រង់រចនាសម្ព័ន្ធ និងវិធានការសម្របសម្រួលពាណិជ្ជកម្ម។ ហេតុដូច្នេះ វៀតណាមអាចលេចចេញជាគំរូដ៏ល្អឥតខ្ចោះនៅភាគអឌ្ឍគោលខាងត្បូងជាពុំខាន៕