វៀតណាមអាចក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍

Chia sẻ
(VOVWORLD) - សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក គឺ អាមេរិកនិងចិន ដែលអូសបន្លាយរយៈពេល ៨ ខែកន្លងទៅ  កំពុងនាំមកនូវកាលានុវត្តភាពជាច្រើនសម្រាប់វៀតណាម ដើម្បី វៀតណាមអាចក្លាយជាប្រទេសអភិវឌ្ឍន៍ផងដែរ។ នេះក៏ជាខ្លឹមសារនៃអត្ថបទសរសេររបស់អ្នកនិពន្ធ Bennett Murray នៅលើទំព័រ Foreign Policy នាពេលថ្មីៗនេះ។ 

អត្ថបទនេះ បានរៀបរាប់អំពីការព្យាករណ៍អំពីទស្សនវិស័យអភិវឌ្ឍន៍វិជ្ជមាននៃសេដ្ឋកិច្ចវៀតណាម ហេតុដូច្នេះ សេដ្ឋកិច្ចវៀតណាមនឹងអាចបន្តសន្ទុះខ្លាំងរបស់ខ្លួន ជាពិសេសបន្ទាប់ពីក្រុមហ៊ុន Foxconn ជាក្រុមហ៊ុនយក្សក្នុងផលិតកម្ម បច្ចេកវិទ្យាខ្ពស់របស់តៃវ៉ាន់ (ចិន) កំពុងពិចារណាផ្ទេរបរិមាណ នៃផលិតផលបច្ចេកវិទ្យាខ្ពស់ទៅកាន់ រោងចក្រនៅវៀតណាម។ អត្ថបទនេះក៏លើកឡើងពីបញ្ហាប្រឈមរបស់វៀតណាមក្នុងបរិបទនោះ ដូចជាប្រព័ន្ធពន្ធដារត្រូវការការកែលម្អ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាមនៅតែមានកំហិតជាក់លាក់។

ថ្វីត្បិតដូច្នេះក៏ដោយ ប៉ុន្តែ មជ្ឈដ្ឋានអ្នកជំនាញក៏អះអាងថា បញ្ហាទាំងនេះនឹងមិនរារាំងដល់កំណើនសេដ្ឋកិច្ចរបស់វៀតណាម ដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសកំពុងរីកចម្រើនលូតលាស់យ៉ាងលឿនបំផុតក្នុងពិភពលោកនោះឡើយ៕

ប្រតិកម្មទៅវិញ