វៀតណាម-ឡាវពិភាក្សាអំពីយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងរយៈពេល១០ឆ្នាំខាងមុខ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith បានអញ្ជើញធ្វើជាសហប្រធាននៃសម័យប្រជុំលើក ទី៤២គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ បន្ទាប់នោះ នាយករដ្ឋមន្រ្តីទាំងពីរបានរៀបចំសន្និសីទកាសែតរួម។
វៀតណាម-ឡាវពិភាក្សាអំពីយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងរយៈពេល១០ឆ្នាំខាងមុខ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith (រូបថត៖ TTXVN)

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើភាពជោគជ័យនៃសម័យប្រជុំលើកទី៤២គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ឡាវ-វៀតណាម។ លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា ភាកីទាំងពីរបានសហប្រតិបតិ្តការគ្នាគ្រប់ជ្រុងជ្រោយប្រកបដោយជោគជ័យលើគ្រប់វិស័យ ជាពិសេសគឺពាណិជ្ជកម្មនិងវិនិយោគ។ វៀតណាមជាប្រទេសទី៣ដែលបានបណ្ដាក់ទុនហួសពីកម្រិត៥ពាន់លានដុល្លាអាមេរិកចូលទៅប្រទេសឡាវ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន១,២៥ពាន់លានដុល្លាអាមេរិក ហួសពីគោលដៅដែលបានដាក់ចេញ។ វិស័យសហប្រតិបតិ្តការផ្សេងៗទៀតដូចជាការពារជាតិ សន្តិសុខ និងកិច្ចការបរទេសក៏ត្រូវបានជំរុញក្នុងឆ្នាំកន្លងទៅផងដែរ។

        ចំពោះកិច្ចសហប្រតិបតិ្តការនាពេលខាងមុខ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអោយដឹងថា ភាគីទាំងពីរបានឯកភាពអនុវត្តអោយបានល្អនូវសេចក្ដីថ្លែងការណ៍រួម កិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកអញ្ជើញមានប្រសាសន៍ថា៖

        “បន្តជំរុញទំនាក់ទំនងនយោបាយ កិច្ចការបរទេស សន្តិសុខ ការពារជាតិអោយកាន់តែស៊ីជំរៅថែមទៀត។ លើវិស័យពាណិជ្ជកម្មវិនិយោគ ខិតខំប្រឹងប្រែងដល់ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកើនយ៉ាងហោចណាស់១៥%។ ជាពិសេសគឺបង្កើនការតភ្ជាប់ បំពេញបន្ថែមគ្នារវាងខឿនសេដ្ឋកិច្ចទាំងពីរ ក្នុងនោះមានវិស័យគមនាគមន៍ដឹកជញ្ជូន ថាមពល គ្រប់គ្រងនិងប្រើប្រាស់ប្រភពទឹននិងប្រភពធនធានធម្មជាតិផ្សេងៗប្រកបដោយចីរភាព។ បង្កើនការតភ្ជាប់គ្នាខាងគមនាគមន៍ដឹកជញ្ជូន ជាពិសេសគឺបង្កលក្ខណៈងាយស្រួលជួយអោយឡាវពីប្រទេសគ្មានសមុទ្រក្លាយទៅជាប្រទេសមានសមុទ្រតាមរយៈវៀតណាម។ ភាគីទាំងពីរបានពិភាក្សាហើយសហការកសាងយុទ្ធសាស្ត្រសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេល១០ឆ្នាំខាងមុខ"។

        ដោយឈរលើស្មារតីនៃទំនាក់ទំនងពិសេស ជឿទុកចិត្តគ្នាទៅវិញទៅមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអោយដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាហើយសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពនៅអង្គការ វេទិកាអន្តរជាតិនិងតំបន់នានាដូចជា អាស៊ាន APEC ASEM និងវេទិកាទន្លេមេគង្គ ជាដើម៕

ប្រតិកម្មទៅវិញ