វៀតណាម-ឡាវបន្តអនុវត្តបណ្ដាឯកសារសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព

Chia sẻ

(VOVworld) – នាថ្ងៃទី ១៧ ធ្នូ សន្និសីទអន្តររដ្ឋាភិបាល
វៀតណាម-ឡាវ បានប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានី
វៀងច័ន្ធ ប្រទេសឡាវ ក្រោមសហ អធិបតីភាពរបស់
សមាជិកការិយាល័យនយោបាយនិងជាឧបនាយក
រដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងសមភាគីឡាវ
លោក Sosavat Lengsavad។ 

វៀតណាម-ឡាវបន្តអនុវត្តបណ្ដាឯកសារសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព - ảnh 1
នាថ្ងៃទី ១៧ ធ្នូ សន្និសីទអន្តររដ្ឋាភិបាលវៀតណាម-ឡាវ បាន ប្រារព្ធឡើងជាផ្លូវការនៅរដ្ឋធានី វៀងច័ន្ធ ប្រទេសឡាវ ​(Image: Vietnam+)

 (VOVworld) – នាថ្ងៃទី ១៧ ធ្នូ សន្និសីទអន្តររដ្ឋាភិបាលវៀតណាម-ឡាវបានប្រារព្ធឡើង
ជាផ្លូវការនៅរដ្ឋធានី វៀងច័ន្ធ ប្រទេសឡាវ ក្រោមសហ អធិបតីភាពរបស់សមាជិកការិ
យាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc និងសម
ភាគីឡាវ លោក Sosavat Lengsavad។ ស្តីអំពីទិស ដៅសហប្រតិបត្តិការក្នុងឆ្នាំ ២០១៤ រដ្ឋាភិបាលនៃប្រទេសទាំង ២ បានឯកភាព បន្តអនុវត្តអំពីកិច្ចសហប្រតិបត្តិការក្នុង
ដំណាក់កាល ២០១១-២០២០ និងកិច្ចព្រម ព្រៀងសហប្រតិបត្តិការក្នុងដំណាក់កាល ២០១១-២០១៥។ ក្នុងនោះ ភាគីទាំង ២ ប្រមូលផ្តុំទៅលើការអនុវត្តល្អខ្លឹមសារនៃបណ្ដា
សេចក្តីថ្លែងការនិងការព្រមព្រៀង ជាន់ខ្ពស់រវាងថ្នាក់ដឹកនាំនៃបក្សទាំង ២ រដ្ឋទាំង ២ ជាពិសេសគឺកិច្ចសហប្រតិបត្តិ ការខ្សែព្រំដែនវៀតណាម-ឡាវ។ លើវិស័យសេដ្ឋកិច្ច
ភាគីទាំង ២ ត្រូវបន្តលៀត ត្រដាងពិធីសារ​ (វិសោធនកម្ម) អំពីកិច្ចព្រមព្រៀងរវាង
រដ្ឋាភិបាលនៃប្រទេសទាំង ២ អំពីការលើកទឹកចិត្តនិងគាំពារការវិនិយោគប្រកបដោយ
ប្រសិទ្ធភាព អនុវត្ត​ព្រមគ្នាៗគំរោងការអភិវឌ្ឍន៍ពាណិជ្ជកម្មវៀតណាម-ឡាវដំណាក់
កាល ២០០៨-២០១៥ ។ល។កិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
វប្បធម៌និងវិទ្យាសាស្ត្របច្ចេកវិទ្យាវៀតណាម-ឡាវឆ្នាំ ២០១៤ ឯកសារនៃសម័យប្រជុំ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំង ២ លើកទី ៣៦ និង​ឯកសារមួយចំនួន
ទៀតក៏ត្រូវបានចុះហត្ថលេខា ផងដែរ៕

ប្រតិកម្មទៅវិញ