វៀតណាមហ្វឹកហ្វឺនវគ្គចុងក្រោយដល់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហូជីមិញ មន្ទីរពេទ្យយោធា ១៧៥ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនទូទៅដល់កម្មាភិបាល យុទ្ធជននៃ កងពេទ្យកំរិត២ លេខ៣ ដើម្បីចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។
វៀតណាមហ្វឹកហ្វឺនវគ្គចុងក្រោយដល់កងកម្លាំងរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង - ảnh 1សមាជិកកងពេទ្យកំរិត ២ លេខ៣ ត្រៀមខ្លួនចេញដំណើរទទួលភារកិច្ចដ៏សំខាន់របស់ខ្លួន (រូបថត៖ sggp.org.vn)

វគ្គហ្វឹកហ្វឺនលើកនេះគឺជាជំហានត្រៀមខ្លួនដ៏សំខាន់មួយលើគ្រប់វិស័យរួមមានសមត្ថភាពប្រតិបត្តិការ ការបញ្ជា ការគ្រប់គ្រងនិងជំនាញវិជ្ជាជីវៈទូទៅសម្រាប់ កងពេទ្យកំរិត២ លេខ៣ ជាពិសេស គឺផ្តោតសំខាន់លើការឆ្លើយតបទៅនឹងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ១៩ (COVID-១៩) មុននឹងចេញដំណើរទៅចូលរួមជាមួយកង    កំលាំងរក្សាសន្តិភាពអន្តរជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ គួរបញ្ជាក់ថានេះគឺជាវគ្គហ្វឹកហ្វឺនចុងក្រោយមុនពេលដែលកម្មាភិបាលចំនួន ៦៣ នាក់នៃកងពេទ្យកំរិត ២ លេខ៣ ចាប់ផ្តើមចេញដំណើរទទួលភារកិច្ចដ៏សំខាន់របស់ខ្លួននៅត្រីមាសទី ១ នៃឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ