ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនបេក្ខភាពនាយករដ្ឋមន្ត្រីទៅកាន់សភាជាន់ទាប

Chia sẻ
(VOVWORLD) - ប្រធានរដ្ឋឌូម៉ាជាតិ (សភាជាន់ទាប) រុស្ស៊ី លោក Vyacheslav Volodin បាននិយាយនៅថ្ងៃ ១០ ឧសភាថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានដាក់ជូនបេក្ខជននៃស្ថាប័ននីតិប្បញ្ញត្តិនេះ លោក Mikhail Mishustin សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ លោក Mishutin គឺជានាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលរុស្ស៊ីអណត្តិមុន។

សភាជាន់ទាបនឹងពិភាក្សាអំពីការតែងតាំងនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ បន្ទាប់មកនឹងស្តាប់របាយការណ៍របស់លោក Mishutin ដោយផ្ទាល់ និងដំណើការការសួរដេញដោល។ ការបោះឆ្នោតអនុម័តបេក្ខភាពនាយករដ្ឋមន្ត្រីបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ឧសភានេះ តាមម៉ោងតំបន់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនបេក្ខភាពនាយករដ្ឋមន្ត្រីទៅកាន់សភាជាន់ទាប - ảnh 1បេក្ខជននាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ។ ប្រភព៖ AFP/TTXVN

រដ្ឋាភិបាលរុស្ស៊ីបានលាលែងពីតំណែងភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ចូលកាន់តំណែងកាលពីថ្ងៃទី ៧ ខែឧសភា។ គណៈរដ្ឋមន្ត្រីនឹងត្រូវបោះឆ្នោតជ្រើសរើសជាលើកដំបូងតាមបទប្បញ្ញត្តិថ្មីដែលចូលជាធរមានបន្ទាប់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ យោងតាមបទប្បញ្ញត្តិថ្មី បេក្ខជននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីភាគច្រើនត្រូវបានសភាជាន់ទាបអនុម័ត៕

ប្រតិកម្មទៅវិញ