|
រូបថតVNA |
Vovworld-ព្រឹកថ្ងៃទី២៩កក្កដា នៅរដ្ឋធានី Budapest ឧបនាយករដ្ឋមន្រ្តី វៀតណាម
លោកNguyen Thien Nhanដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅ ហុងគ្រីបាន
ដំណើរការចារជាមួយសមភាគីប្រទេសម្ចាស់ផ្ទះលោក Semjen Zsolt។ភាគីទាំង២
បានមូលមតិជាឯកឆ័ន្ទលើកកំពស់ប្រសិទ្ឋភាពក្នុងសកម្មភាពនៃគណះកម្មាធិការ
ចម្រុះអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង ជំរុញកិច្ចសហប្រតិបត្តិការខាងវប្បធម៌
ជាដើម។លោកNguyen ThienNhanអះអាងថា៖វៀតណាមត្រៀមខ្លួនជាស្រេចបង្ក
លក្ខណះងាយស្រួលសំរាប់បណ្តាអង្គភាពអាជីវកម្មហុងគ្រីវិនិយោគនិងធ្វើការរក
ស៊ីនៅវៀតណាម។ លោក SemjenZsoltអះអាងថា៖រដ្ឋាភិបាលហុងគ្រីបន្តបង្កលក្ខណះ
ងាយស្រួលសំរាប់សហគមន៍ជនវៀតណាមនៅប្រទេសនេះស្ថិរភាពលំនៅដ្ឋាននិង
អាជីវកម្ម។ភាគីទាំង២ក៍បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការនៅអង្គការសហ
ប្រជាជាតិនិងវេទិការអន្តរជាតិផ្សេងៗទៀត។បន្ទាប់ពីការជួបចរចារ លោកទាំង២រូប
បានធ្វើជាកសិណ្យសាក្សីពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការលើវិស័យអប់
រំរវាងប្រទេសទាំង២៕