វៀតណាម-សហព័ន្ធរុស្ស៊ីអភិវឌ្ឍន៍ទំនាក់ទំនងកាន់តែខ្លាំងក្លាថែមទៀត

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ២ ធ្នូរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធាន
ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប) លោក Sergegy Yevghenyevich
Naryshkin ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម។


វៀតណាម-សហព័ន្ធរុស្ស៊ីអភិវឌ្ឍន៍ទំនាក់ទំនងកាន់តែខ្លាំងក្លាថែមទៀត - ảnh 1
វៀតណាម-សហព័ន្ធរុស្ស៊ីអភិវឌ្ឍន៍ទំនាក់ទំនងកាន់តែខ្លាំងក្លាថែមទៀត (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ២ ធ្នូរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាប)
លោក Sergegy Yevghenyevich Naryshkin ដែលកំពុងមានដំណើរទស្សនកិច្ចជាផ្លូវ
ការនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ វៀតណាម មានគោលបំណងពិសេសរួមជាមួយរុស្ស៊ីនាំទំនាក់ទំនងរវាងប្រទេសទាំង ២ អភិវឌ្ឃន៍ កាន់តែស៊ីជម្រៅជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀត។ លោក  Nguyen
Tan Dung បានស្នើរថា៖ វៀតណាមនិងរុស្ស៊ីបង្កើនការសហការនិងគាំទ្រគោលជំហរ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ខ្លួនលើបណ្ដាវេទិការអន្តរជាតិ ជាពិសេសគឺនៅ
អ.ស.ប.។ ទន្ទឹមនឹងនោះ ប្រទេសទាំង ២ គប្បីជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូជាន់ ខ្ពស់និងគ្រប់ជាន់ថ្នាក់ការជួបប្រាស្រ័យប្រជាជនសំដៅបង្កើនការយោគយល់គ្នា
ទៅវិញ ទៅមក។ ភាគីទាំង ២ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ
បច្ចេកវិទ្យា អប់រំនិងបណ្តុះបណ្ដាល ប្រេងឧស្ម័ន បច្ចេកទេសយោធានិងថាមពល
បរមាណូ។ រី​ឯខ្លួនវិញ ប្រធានឌុយម៉ាជាតិរុស្ស៊ីបានអះអាងថា៖ សហព័ន្ធរុស្ស៊ីយក
ចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យឲ្យបាន
ខ្លាំងក្លាថែមទៀត។

ក្នុងជំនួបសន្ទនាលើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធានឌុយម៉ាជាតិ រុស្ស៊ីក៏បានចែករំលែកមតិយោបល់អំពីបំរ៉ែបំរួលនិងភាពតានតឹងលើពិភពលោក គុណ តំលៃនៃពិភពលោកពហុភាគី ការគោរពការសន្ទនាផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់គ្នា និងការប្រតិបត្តិតាមច្បាប់អន្តរជាតិ ។ ស្តីពីបញ្ហាលើសមុទ្រខាងកើត ប្រធានឌុយម៉ា ជាតិរុស្ស៊ីបានអះអាងជាថ្មីម្តងទៀតនូវការគាំទ្ររបស់រុស្ស៊ីចំពោះគោលជំហររបស់
វៀតណាម។ លោក Naryshkin បានអះអាងថា៖ គោលជំហររបស់រុស្ស៊ីស្តីពីបញ្ហានៅ សមុទ្រខាងកើតមុនក៏ដូចជាក្រោយគឺមិនអាចផ្លាស់ប្តូរ។ នេះគឺជាការប្រើប្រាស់សន្តិវិធី ប្រតិបត្តិតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២ និងមិនប្រើប្រាស់អំពើហឹងក្សារក្រោមរូបសណ្ឋានណាមួយឡើយ៕

ប្រតិកម្មទៅវិញ