ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ tuoitre.vn) |
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង សំដៅបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវ របស់សមាជិកភាពរបស់វៀតណាមក្នុងអាស៊ាន ដោយរួមចំណែកដល់ភាពជោគជ័យទាំងស្រុងនៃឆ្នាំប្រធានអស៊ាន ២០២០ របស់ វៀតណាម ព្រមទាំងអះអាងនូវតួនាទី និងការទទួលខុសត្រូវអន្តរជាតិ ការប្តេជ្ញាចិត្តនយោ បាយដ៏រឹងមាំ និងភាពម្ចាស់ការ សកម្មរបស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃប្រទេសជាសមាជិកអាស៊ាន បានដាក់ចេញផែនការធ្វើសកម្មភាពអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សម្រាប់ដំណាក់កាល២០១៦-២០២៥។ នៅចុងបញ្ចប់នៃកិច្ចប្រជុំពេញអង្គនេះ រដ្ឋមន្ត្រីទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍រួម៕