វៀតណាមសហការនិងចែករំលែកការប្រើប្រាស់ធនធានទឹកជាមួយបណ្តាប្រទេសក្នុងតំបន់
|
ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត លោកស្រី Pham Thi Kim Anh អនុប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ដូចគ្នានឹងប្រទេសដទៃទៀតលើទូទាំងពិភពលោកអញ្ជឹង តំបន់អាស៊ីអាគ្នេយ៍ក៏មានប្រភពទឹកឆ្លងប្រទេសជាច្រើន។ ដោយសារមូលហេតុផ្សេងៗគ្នា ជាពិសេសគឺបម្រែបម្រួលអាកាសធាតុ ការបំពុលបរិយាកាសនិងការរាំងស្ងួតប្រភព តាមនោះ ការប្រើប្រាស់ប្រភពទឹកគ្មាននិរន្តរភាព ការបែងចែកប្រភពទឹកមិនសមស្រប។ ប្រសិនបើមិនមានការគ្រប់គ្រងបានល្អនោះទេ វាអាចនាំទៅឲ្យមានគ្រោះថ្នាក់លើសន្តិសុខក្នុងតំបន់នេះ។
ឯកអគ្គរដ្ឋទូតលោកស្រី Pham Thi Kim Anh បានអះអាងថា: វៀតណាមជឿជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៅតាមដងទន្លេ គឺជាដំណោះស្រាយតែមួយគត់ដើម្បីដោះស្រាយបញ្ហាប្រឈមនិងទប់ស្កាត់ហានិភ័យនៃជម្លោះ ប្រភពទឹកតែម្តង៕