វៀតណាម-ស្វីសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតថ្ងៃទី១១តុលា

Chia sẻ
(VOVworld)-ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាមជាមួយស្វីស (ថ្ងៃទី១១តុលាឆ្នាំ១៩៧១-ថ្ងៃទី១១តុលាឆ្នាំ២០១៦) 
វៀតណាម-ស្វីសរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតថ្ងៃទី១១តុលា - ảnh 1
) លោក Othmar Hardegger អគ្គកុងស៊ុលស្វីសប្រចាំទីក្រុងហូជីមិញថ្លែងមតិក្នុងពិធី

(VOVworld)-ថ្លែងមតិក្នុងពិធីរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត
 រវាងវៀតណាមជាមួយស្វីស (ថ្ងៃទី១១តុលាឆ្នាំ១៩៧១-ថ្ងៃទី១១តុលាឆ្នាំ២០១៦)
នា យប់ថ្ងៃទី៧កក្កដានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) លោក Othmar
 Hardegger អគ្គកុងស៊ុលស្វីសប្រចាំទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា នាប៉ុន្មានឆ្នាំ
កន្លងទៅ ទំនាក់ទំនងទ្វេភាគីវៀតណាមនិងស្វីសមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើ
 គ្រប់វិស័យ។​ហើយស្វីសសង្ឃឹមថា ទទួលបានឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរី ដែលក្នុងដំណើការចរចាររវាងសម្ព័ន្ធសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA
(ក្នុងនោះ មានស្វីស) និងវៀតណាម។​ស្វីសត្រៀមជាស្រេចចែករំលែកនិងបន្តជួយ
ឧបត្ថម្ភវៀត ណាមលើបណ្តាវិស័យជាប្រៀបខ្លាំងរបស់ខ្លួន។

        សង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងស្វីសដែល
កំពុង មានការអភិវឌ្ឍន៍លើគ្រប់វិស័យនោះ លោក Le Thanh Liem អនុប្រធាន
គណៈកម្មាធិ ការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា ខណៈដែលកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមជាមួយសម្ព័នសមាគមពាណិជ្ជកម្មសេរី
អឺរ៉ុប-EFTA បានចុះហត្ថលេខា នោះជាមូលដ្ឋានរឹងមាំសម្រាប់វៀតណាមនិង
ស្វីសអនុវត្តយ៉ាងខ្លាំងរាល់សកម្មភាព សហប្រតិបត្តិការសេដ្ឋកិច្ច និងបើកចេញ
ឱកាសធ្វើអាជីវកម្មថ្មីចំពោះសហគមន៍អង្គ ភាពអាជីវកម្មនៃប្រទេសទាំងពីរផង
ដែរ៕

ប្រតិកម្មទៅវិញ