លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.ប ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ TTXVN) |
ប្រទេសសមាជិកភាគច្រើននៃក្រុមប្រឹក្សាសន្តិសុខអ.ស.បបានកត់ សម្គាល់ការខិតខំប្រឹងប្រែងនិងប្រសិទ្ធភាពក្នុងសកម្មភាពរបស់ UNITAD ព្រម ទាំងសន្យាបន្តគាំទ្រ UNITAD ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនដោយឈរលើ មូលដ្ឋាននៃសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខ សម ស្របនឹងច្បាប់អន្តរជាតិនិងច្បាប់របស់អ៊ីរ៉ាក់។
ថ្លែងនៅកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.បបានស្នើឲ្យ UNITAD បន្តផ្ដោត ទៅលើអាទិភាពយុទ្ធសាស្ត្រនាពេលខាងមុខ ក៏ដូចជាការពារបណ្ដាសាក្សី និងជនរងគ្រោះរបស់ IS ហើយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋា ភិបាលអ៊ីរ៉ាក់ក្នុងគ្រប់សកម្មភាព សំដៅធានាការគោរពអធិបតេយ្យភាពនិង យុត្តាធិការរបស់អ៊ីរ៉ាក់ចំពោះបទឧក្រិដ្ឋទាំងអស់ដែលបានប្រព្រឹត្តទៅនៅលើដែនដីប្រទេសនេះ៕