វៀតណាមសម្តែងរបាំតុក្កតាទឹកនៅមជ្ឈឹមបូព៌ាជាលើកដំបូង

Chia sẻ
(VOVworld)-នាថ្ងៃទី១២ឧសភា នាយកដ្ឋានសម្តែងសិល្បៈនៃក្រសួងវប្បធម៌អេហ្ស៊ីបបាន​រៀបចំកម្មវិធីសិល្បៈសម្តែងរបាំតុក្កតាទឹកវៀតណាមតាមបែបអេហ្ស៊ីបនៅតំបន់មជ្ឈឹមបូព៌ា

វៀតណាមសម្តែងរបាំតុក្កតាទឹកនៅមជ្ឈឹមបូព៌ាជាលើកដំបូង - ảnh 1
សម្តែងរបាំតុក្តាទឹកតាមបែបអេហ្ស៊ីប


(VOVworld)-នាថ្ងៃទី១២ឧសភា នាយកដ្ឋានសម្តែងសិល្បៈនៃក្រសួងវប្បធម៌អេ
ហ្ស៊ីបបាន​រៀបចំកម្មវិធីសិល្បៈសម្តែងរបាំតុក្កតាទឹកវៀតណាមតាមបែបអេហ្ស៊ីប
នៅតំបន់មជ្ឈឹមបូព៌ា និងពិភពអារ៉ាប់ជាលើកដំបូង។ រឿងល្ខោន “Isis និង Osiris” បានសម្តែងតាមរយៈសិល្បៈ របាំតុក្តាទឹកជាប្រភេទសិល្បៈដ៏ល្បីឈ្មោះនិងវិសេស
វិសាលនៅវៀតណាម។ រឿងល្ខោននេះ ជាលទ្ធផលនៃដំណើរការសហប្រតិបត្តិការ
រវាងសិល្បៈករ សិល្បៈការិនីវៀតណាមនិង អេហ្ស៊ីប។ សិល្បៈការិនី Mai Monab
អ្នកនិពន្ធ ដឹកនាំរឿង និងចូលរួមសម្តែងផ្ទាល់ក្នុងពិធី នេះ​បានចែករំលែកថា៖

“របាំតុក្កាទឹកវៀតណាមជាប្រភេទសិល្បៈដ៏វិសេសវិសាលនិងដាក់ជាប់ក្នុងបេះ
ដូងរបស់ខ្ញុំជានិច្ច។ ខ្ញុំស្រឡាញ់វប្បធម៌វៀតណាមហើយរបាំតុក្តាទឹកជាកត្តា
ចំបងនាំមកនូវក្តីស្រាឡាញ់នេះ។​ខ្ញុំសង្ឃឹមថា មានថ្ងៃណាមួយ ខ្ញុំអាចមានឱកាស
សម្តែងសិល្បៈរបាំតុក្កាទឹកនៅវៀតណាម ដោយផ្ទាល់។​ពិតជាអស្ចារ្យណាស់ នៅ
ពេលដែលមានជនបរទេសម្នាក់មកសម្តែងសិល្បៈ របាំតុក្កាទឹកនៅវៀតណាម”។

វៀតណាមសម្តែងរបាំតុក្កតាទឹកនៅមជ្ឈឹមបូព៌ាជាលើកដំបូង - ảnh 2
សិល្បៈការិនី Mai Monab

        ចូលរួមក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបលោក Do
Hoang Long បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃពិធីសម្តែងនេះ ។ ក្នុងពេល
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រ សួងវប្បធម៌អេហ្ស៊ីបHelmy El Namnam បានចាត់
ទុកនេះជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិ កាន់តែមានភាពពេញលេញលើ
វិស័យវប្បធម៌របស់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ