វៀតណាមស្នើឲ្យ Samsung ជួយក្នុងការបណ្តុះបណ្ដាលនិងអភិវឌ្ឍន៍ឧស្សាហកម្មឧបបត្ថម្ភ |
(VOVworld) – នាព្រឹកថ្ងៃទី ៥ មករា នៅទីក្រុងហាណូយ ទទួលជួបសន្ទនាជាមួយ អគ្គសម្ព័ន្ធ ក្រុមហ៊ុន Samsung ប្រចាំនៅវៀតណាម លោក Shim Won Hwan ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានអះអាងថា៖ ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ដែលមិនត្រឹមតែជាជំនឿទុក ចិត្តនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំង ត្រូវបានអនុវត្តតាមទំនាក់ ទំនងប្រកបដោយប្រសិទ្ធភាពរវាងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ចពាណិជ្ជ កម្មនិងវិនិយោគ។ ឧបនាយករដ្ឋមន្ត្រីស្នើឲ្យ Samsung បន្តជួយឧបត្ថម្ភជាក់ស្តែងលើវិស័យ បណ្តុះបណ្ដាលនិងផ្ទេរប្តូរបច្ចេកវិទ្យាដើម្បីបង្កលក្ខណៈសំរាប់សហគ្រាសឧស្សាហកម្ម ឧបត្ថម្ភរបស់វៀតណាមចូលរួមក្នុងខ្សែសង្វាក់តំលៃ ក្លាយទៅជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម សំរាប់ Samsung។ រីឯខ្លួនវិញ លោក Shim Won Hwan ជូនពររដ្ឋាភិបាលវៀតណាមដែល បានបណ្ជាណែនាំគ្រប់គ្រងដើម្បីទទួលបានគោលដៅកំណើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះគឺជាលទ្ធផលវិជ្ជមានចំពោះវៀតណាម ព្រមទាំង បង្កើតឱកាសផ្សេងៗទៀតសំរាប់ មជ្ឈដ្ឋានវិនិយោគិនបរទេសដូច Samsung ប្រចាំនៅវៀតណាមផងដែរ៕