វៀតណាមសន្យាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

Chia sẻ

(VOVWORLD) - វៀតណាមសន្យាពង្រឹង កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសនៃអង្គការសហប្រជាជាតិ (UNODC) បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ និងលើពិភព លោក ក្នុងការប្រយុទ្ធបប្រឆាំងគ្រឿងញៀន ដើម្បីរួមគ្នាខិតខំប្រឹងប្រឺងឆ្ពោះទៅរក គោលដៅរួម៖ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងកសាងតំបន់គ្មានគ្រឿងញៀន។

វៀតណាមសន្យាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ថ្លែងសុន្ទរកថានៅសន្និសីទ។
(រូបថត៖ VOV)
នារសៀលថ្ងៃទី៦ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ប្រធានគណៈ
កម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គ្រឿងញៀន និង ពេស្យាចារ បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទលើកទី ១៤ ថ្នាក់ប្រធានគណៈកម្មាធិការជាតិសម្រាប់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅអនុតំបន់មេគង្គ ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន។
ថ្លែងមតិក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានសង្កត់ធ្ងន់ ថា៖ វៀតណាមគាំទ្រជំហរមិនអត់ឱនចំពោះគ្រឿងញៀន ហើយបន្តអនុវត្តន៍គោលដៅ រយៈពេលវែងឆ្ពោះទៅរកតំបន់គ្មានគ្រឿងញៀន; អះអាងថា វៀតណាមសន្យាពង្រឹង កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទល្មើសនៃអង្គការសហប្រជាជាតិ (UNODC) បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គ និងលើពិភព លោក ក្នុងការប្រយុទ្ធបប្រឆាំងគ្រឿងញៀន ដើម្បីរួមគ្នាខិតខំប្រឹងប្រឺងឆ្ពោះទៅរក គោលដៅរួម៖ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងកសាងតំបន់គ្មានគ្រឿងញៀន។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានចាត់ទុកថា៖ ប្រទេសជា សមាជិកនានាគួរតែបន្តបង្ហាញពីសាមគ្គីភាព និងឯកភាពក្នុងទស្សនៈ និងគោលជំហរ របស់ខ្លួនចំពោះគោលនយោបាយគ្រប់គ្រងគ្រឿងញៀនសកល; កំណត់អនុសញ្ញាអន្តរ ជាតិស្តីពីបញ្ហាគ្រឿងញៀនជាគោលការណ៍ និងមូលដ្ឋានគ្រឹះសម្រាប់យុទ្ធសាស្ត្រ និងគោលនយោបាយសកល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការអន្តរជាតិ លើក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន៕

ប្រតិកម្មទៅវិញ