វៀតណាមសន្យាធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីឆ្លើយតបគ្រប់ជ្រុងជ្រោយនឹងការប្រែប្រួលអាកាសធាតុ

Chia sẻ

(VOVWORLD) - វៀតណាមសន្យាធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីឆ្លើយតប គ្រប់ជ្រុងជ្រោយនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការកាត់បន្ថយ ៩% នៃ បរិមាណឧស្ម័នផ្ទះកញ្ចក់បញ្ចេញចោលសរុប ដោយប្រភពធនធានក្នុងប្រទេស កាត់ បន្ថយរហូតដល់ ២៧% នៅពេលទទួលបានជំនួយឧបត្ថម្ភអន្តរជាតិទ្វេភាគីនិងពហុ ភាគី ព្រមទាំងរៀបចំអនុវត្តកម្មវិធីដាំដើមឈើបៃតងចំនួន១ពាន់លានដើមដល់ឆ្នាំ ២០២៥ ផងដែរ។

វៀតណាមសន្យាធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីឆ្លើយតបគ្រប់ជ្រុងជ្រោយនឹងការប្រែប្រួលអាកាសធាតុ - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអំពីអាកាសធាតុ។ (រូបថត៖ baoquocte.vn)
តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នាយប់ថ្ងៃទី២៣ ខែមេសា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់ស្ដីពីប្រធានបទ “ផលប្រយោជន៍ សេដ្ឋកិច្ច នៃសកម្មភាពអាកាសធាតុ” នៅឯកិច្ចប្រជុំកំពូលអំពីអាកាសធាតុ ដែលបានធ្វើឡើង តាមប្រព័ន្ធវីដេអូក្នុងអំឡុងថ្ងៃទី២២និង២៣ខែមេសា។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា៖ ជាប្រទេសមួយដែលរង ផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ ជាពិសេសគឺនៅក្នុងតំបន់ដី សណ្ដទន្លេ Cuu Long វៀតណាមសន្យាធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ដើម្បីឆ្លើយតប គ្រប់ជ្រុងជ្រោយនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការកាត់បន្ថយ ៩% នៃ បរិមាណឧស្ម័នផ្ទះកញ្ចក់បញ្ចេញចោលសរុប ដោយប្រភពធនធានក្នុងប្រទេស កាត់ បន្ថយរហូតដល់ ២៧% នៅពេលទទួលបានជំនួយឧបត្ថម្ភអន្តរជាតិទ្វេភាគីនិង ពហុ ភាគី ព្រមទាំងរៀបចំអនុវត្តកម្មវិធីដាំដើមឈើបៃតងចំនួន១ពាន់លានដើមដល់ឆ្នាំ ២០២៥ ផងដែរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ទន្ទឹមនឹងការដើរជួរមុខក្នុងការសន្យាកាត់បន្ថយការបញ្ចេញចោលឧស្ម័នយ៉ាងខ្លាំងក្លានោះ បណ្ដាប្រទេសអភិវឌ្ឍត្រូវការបង្កើនការជួយឧបត្ថម្ភយ៉ាងជាក់ស្ដែង សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងនោះមានប្រទេសវៀតណាមផង អំពីហិរញ្ញវត្ថុ ការ អភិវឌ្ឍបច្ចេកវិទ្យាថ្មី ថាមពលបៃតង ការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយប្រសិទ្ធភាព។ ការអនុវត្តគោលដៅអាកាសធាតុ ត្រូវមានភាពសមស្របនឹង លក្ខខណ្ឌនៃប្រទេសនីមួយៗ ហើយត្រូវបានរួមបញ្ចូលក្នុងយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍ ជាតិផងដែរ។ ប្រទេសនីមួយៗ ដំបូងបង្អស់ ត្រូវតែខិតខំប្រឹងប្រែងដោយខ្លួនឯង ហើយ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពជំនួយឧបត្ថម្ភអន្តរជាតិ”។
ក្នុងអំឡុងពេល២ថ្ងៃប្រព្រឹត្តទៅកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៤១និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុង នោះសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុបន្តជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះ មនុស្សលោក ហើយសម្ដែងនូវការប្ដេជ្ញាចិត្តជំរុញការខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹង ការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ