នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo |
ក្នុងជំនួបនេះ លោកប្រធានាធិបតី Joko Widodo បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដែលបានចាត់វិធានការយ៉ាងឆាប់រហ័សនិងធ្វើសមកាលកម្មដើម្បីបង្ការនិងទប់ទល់នឹងការរីករាលដាលនៃជំងឺ ព្រមទាំងជឿជាក់ថា វៀតណាមមានសមត្ថភាពពេញលេញ ក្នុងការរាំងស្កាត់ជំងឺនេះដោយជោគជ័យ។ ចំណែកខ្លួនវិញ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រទេស ឥណ្ឌូនេស៊ី ដែលជាប្រទេសមួយ បានអនុវត្តរាល់វិធានការណ៍យ៉ាងឆាប់រហ័សក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ ហើយរហូតមកដល់ពេលនេះ មិនទាន់រកឃើញករណីណាផ្ទុកមេរោគកូរ៉ូណានៅឡើយ។
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា បណ្តាប្រទេសអាស៊ាន គួរតែម្ចាស់ការសម្របសម្រួលនូវសកម្មភាពរបស់ប្រទេសនីមួយៗ ដោយឈរលើស្មារតីនៃ “ការផ្សាភ្ជាប់និងបន្សាំដោយម្ចាស់ការ” ដែលជាប្រធានបទរបស់អាស៊ាននៅឆ្នាំនេះ ដើម្បីស្វែងរកនូវដំណោះស្រាយរួមនិងចែករំលែកការទទួលខុសត្រូវក្នុងការដោះស្រាយជាមួយជំងឺរាត ត្បាតក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាព បង្កើនកិច្ចសហប្រតិបត្តិការ មិនត្រឹមតែក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងរវាងអាស៊ាននិងចិនទៀតផង៕