នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាប់នៃសាធារណរដ្ឋឆែក និងជាប្រធានបក្សកុម្មុយនីស្តឆេក លោក Vojtech Filip |
ក្នុងជំនួបនេះ លោក Vojtech Filip បានសម្តែងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកឡើង ថា លោកនឹងសហការផងនិងគាំទ្រផង ការបើកជើងហោះហើរត្រង់រវាងទីក្រុងហាណូយនិងក្រុង Praha។ ទន្ទឹមជាមួយគ្នានោះ សាធារណរដ្ឋឆែកក៏កំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យឧស្សាហកម្មរថយន្តនិងសង្ឃឹមថា រោងចក្រផលិតរថយន្តនឹងបានដំណើរការនៅវៀតណាមនាពេលឆាប់ៗនេះ។ លោកអនុប្រធានរដ្ឋសភាឆែកបានអះអាងថា គាំទ្រវៀតណាមដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាដាច់ខាត។
អញ្ជើញឆ្លើយតបវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ ចំពោះការបន្តការផ្តល់ទិដ្ឋាការដល់ពលករវៀតណាមរបស់រដ្ឋាភិបាលឆែក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តខិតខំប្រឹងប្រែងថែមទៀត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីរួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសាទរវិនិយោគិនឆែកក្នុងការវិនិយោគលើឧស្សាហកម្មផលិតរថយន្តនៅវៀតណាម ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនឆែក។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា រដ្ឋាភិបាលវៀតណាមបានត្រៀមជាស្រេច ចាត់វិធានការសមស្របគ្រប់លើជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត៕