បរិមាណរូបិយប័ណ្ណបរទេសគឺភាគច្រើនមកពីទីផ្សារដែលមានពលករចំណាក់ស្រុកច្រើន។ រូបថត៖ Tran Viet/VNA។ |
យោងតាមរបាយការណ៍ស្តីពីការធ្វើចំណាកស្រុក និងការអភិវឌ្ឍ ដែលត្រូវបានធនាគារពិភពលោក (WB) និងអង្គការសហប្រតិបត្តិការអន្តរជាតិស្តីពីជនចំណាកស្រុក (KNOMAD) អនុវត្តន៍ និងប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា វៀតណាមបន្តជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ១០ ដែលទទួលបានរូបិយប័ណ្ណបរបទេសច្រើនបំផុតនៅលើពិភពលោក។
របាយការណ៍ពោលខាងលើបានវាយតម្លៃថា ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខឿនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ រួមជាមួយស្ថានការណ៍អតិផរណាឡើងជណ្ដើរនៅតាមប្រទេសជាច្រើន លំហូរ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមនៅតែមានស្ថិរភាព បើប្រៀបធៀបនឹងឆ្នាំមុនៗ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ បរិមាណ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមសម្រេចបានប្រមាណ ១៩ ពាន់លានដុល្លារអាមេរិក កើនជិត ៥% ស្មើនឹងអត្រាកំណើននៅឆ្នាំ ២០២១។ នេះគឺជាកំណើននៃការទទួលរូបិយប័ណ្ណបរបទេសគួរឲ្យកត់សម្គាល់ ជួយវៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ៣ ដែលទទួលបានរូបិយប័ណ្ណបរបទេសច្រើនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្ថិតក្នុង ចំណោមប្រទេសទាំង ១០ នៅលើពិភពលោកអំពីការទទួលរូបិយប័ណ្ណបរបទេស។
ក្នុងបរិមាណរូបិយប័ណ្ណបរបទេសសរុបដែលផ្ទេរមកវៀតណាមជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានពលរដ្ឋវៀតណាមរស់នៅច្រើនបំផុត បន្ទាប់មកគឺចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា។ ទាក់ទងនឹង ពលករចំណាក់ស្រុក បរិមាណរូបិយប័ណ្ណបរទេសគឺភាគច្រើនមកពីទីផ្សារដែលមានពលករចំណាក់ស្រុកច្រើនដូចជា៖ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន)៕