វៀតណាម​ស្ថិត​ក្នុង​ក្រុម​ប្រទេស​​នាំ​ចេញ​កសិផល​ធំ​ជាង​គេ​ទាំង​១៥​ក្នុង​ពិភពលោក

Chia sẻ
(VOVWORLD) -  នារសៀលថ្ងៃទី ១៣ ខែឧសភា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានរៀបចំសន្និសីទ “ជំរុញឱកាសសហប្រតិបត្តិការក្នុងវិស័យកសិកម្ម” ដោយមានការចូលរួមពីទីប្រឹក្សាពាណិជ្ជកម្មនិងកសិកម្ម របស់ប្រទេស មួយចំនួនដែលមានកសិកម្មអភិវឌ្ឍន៍នៅលើពិភពលោក។

ក្នុងសន្និសីទ គណៈប្រតិភូបានឯកភាពថា វៀតណាមស្ថិតក្នុងក្រុមប្រទេសនាំចេញកសិផលធំជាងគេទាំង ១៥ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ីអាគ្នេយ៍។ វៀតណាមគឺជា “តំណភ្ជាប់” ដ៏សំខាន់នៅក្នុងខ្សែសង្វាក់តម្លៃ និងជាប្រទេសដែលចូលរួមយ៉ាងសកម្មទៅក្នុងប្រព័ន្ធស្បៀងអាហារពិភពលោក។ កសិកម្មវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ និងជា "សសរស្ដម្ភ" នៃសេដ្ឋកិច្ចវៀតណាម។

វៀតណាម​ស្ថិត​ក្នុង​ក្រុម​ប្រទេស​​នាំ​ចេញ​កសិផល​ធំ​ជាង​គេ​ទាំង​១៥​ក្នុង​ពិភពលោក - ảnh 1រូបថត៖ VOV

នាបច្ចុប្បន្ន កំណើន GDP ក្នុងវិស័យកសិកម្មស្រូបយក ១២% នៃGDP សរុបរបស់សេដ្ឋកិច្ច ដែលមានប្រជាជនជាង ៦០% រស់នៅតាមតំបន់ជនបទ។ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមត្រូវការជំនួយជាការប្រឹក្សាបច្ចេកទេសពីដៃគូដែលមានបទពិសោធន៍ ដើម្បីអភិវឌ្ឍកសិកម្មបៃតងនិងនិរន្តរភាព ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធស្បៀងអាហារពិភពលោក៖ “វៀតណាមមានបំណងចង់លើកកម្ពស់សេដ្ឋកិច្ច រួមទាំងសេដ្ឋកិច្ចកសិកម្មផងដែរ។ ជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យកសិកម្ម ក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ មានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេស ប៉ុន្តែដើម្បីឱកាសក្លាយជាការពិត វាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីដៃគូអន្តរជាតិក្នុងការជំរុញការស្វែងរកឱកាសសហប្រតិបត្តិការ ក្តាប់យកឱកាស និងបង្កើនការផ្លាស់ប្តូរព័ត៌មាន” ៕

ប្រតិកម្មទៅវិញ