វៀតណាមស្ដារទីផ្សារនាំចេញបង្គារឡើងវិញ

Chia sẻ
(VOVWORLD) - ចាប់ពីដើមឆ្នាំ២០២០មក អាកាសធាតុដ៏ក្ដៅស្អុះស្អាប់រួមជាមួយគ្រោះ ជ្រាបជាតិប្រៃបានបង្កឡើងការខូចខាតទៅលើតំបន់ចិញ្ចឹមបង្គារនៅវាលសណ្ដទន្លេ Cuu Long។ 
លើសពីនេះទៅទៀត ជំងឺឆ្លង Covid-19 ក៏បានធ្វើឲ្យ ការនាំចេញបង្គារត្រូវជាប់គាំងផងដែរ។ ចំពោះមុខការលំបាកទាំងនេះ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទបានស្នើឲ្យបណ្ដាតំបន់ សមាគមន៍ និង សហគ្រាសជលផលចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ត្រូវតែផ្ដោតអារម្មណ៍ ទៅលើការចិញ្ចឹមដើម្បីធានាឲ្យផ្ទៃទឹកចិញ្ចឹមបង្គារសម្រេចបានចំនួន៧៣ម៉ឺនហិកតា ដោយទទួលបរិមាណផលបង្គារប្រមាណ៨៣ ម៉ឺនតោន។ ទន្ទឹមនេះ ធ្វើអាជីវកម្ម ឲ្យបានល្អនូវទីផ្សារនាំចេញនានាដូចជា EU អាមេរិក ជប៉ុន ចិន ព្រមទាំង យកចិត្តទុកដាក់ដល់ទីផ្សារថ្មីៗដូចជារុស្ស៊ី ប៉ូឡួញ ក៏ដូចជាទីផ្សារក្នុងស្រុក ផងដែរ។ ផ្នែកនាំចេញបង្គារខិតខំប្រឹងប្រែងសម្រេចបានទំហំនាំចេញ ប្រមាណ៣,៥ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០ កើនពី២ដល់៣%បើ ធៀបនឹងឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ