|
វៀតណាម-សិង្ហបុរីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ |
(VOV)_សេចក្ដីថ្លែងការណ៍ រួមវៀតណាម-សិង្ហបុរី ត្រូវបានប្រកាសនាថ្ងៃទី២9សី
ហា ក្នុងឱកាសដំណើរបំBeញទស្សនកិច្ចនៅសិង្ហបុរី របស់ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានអះអាងថា៖ ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងទ្វេ
ភាគី ដែលក្នុងនោះ វៀតណាមបន្តបង្កើតបរិយាកាសវិនិយោគងាយស្រួល សំរាប់អង្គ
ភាពអាជីវកម្មបរទេស។សេចក្ដីថ្លែងការណ៍បានលើកច្បាស់ថា៖ ក្នុងដំណើរបំពេញទស្ស
នកិច្ចនៅសិង្ហបុរី ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហា ប្រធានរដ្ឋ លោក Tran Dai Quang បានជួបសន្ទនាជាមួយប្រធានាធិបតី លោក Tony Tan Keng Yam និងជួបសម្ដែងការ
គួរសម នាយករដ្ឋមន្តី្រ លោក Lee Hsien Loong ។ នៅទីនេះ ភាគីទាំងពីរបានអះអាង
ថា៖ទំនាក់ទំនងទ្វេភាគី គំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ ចាប់ពីពេលបង្កើតទំនាក់ទំនង
ដៃគួយុទ្ធសាស្ត្រ នាឆ្នាំ២០១៣មក។
ភាគីទាំងពីរបានកត់សម្គាល់នូវការអភិវឌ្ឍន៍ខ្លាំងក្លា ទំនាក់ទំនងសហប្រតិបត្តិ
ការសន្តិសុខ និងការពារជាតិរួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រ
ទេសទាំងពីរ។ ដោយផ្អែកទៅលើមូលដ្ឋាន កិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិ
នាឆ្នាំ ២០០៩(DCA) ភាគីទាំងពីរបានឯកភាព រក្សាដំណើរទស្សនកិច្ចទ្វេភាគី និងយន្ត
ការជួបសន្ទនារវាងស្ថាប័នការពារជាតិនៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានអះអាងនូវសារះសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាព
ក្នុងតំបន់ និងសេរីភាពនាវាចរ និងអាកាសចរនៅសមុទ្រខាងកើត។ បណ្ដាថ្នាក់ដឹក
នាំក៏បានអះអាងនូវសារសំខាន់ ក្នុងការដោះស្រាយជំលោះដោយសន្តិវិធី សមស្របជា
មួយច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់
សមុទ្រ នាឆ្នាំ ១៩៨២ (UNCLOS ) ។ ភាគីទាំងពីរបានអះអាងគាំទ្រអនុវត្តគ្រប់គ្រាន់
និងប្រសិទ្ធិភាព សេចក្ដីថ្លែការណ៍ ស្ដីអំពីប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត
(DOC) និងសហប្រតិបត្តិការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត យ៉ាងឆាប់ៗ (COC)៕