លោក Nguyen Duc Khuong ប្រធាន AVSE Global ថ្លែងមតិក្នុងពិធីបើកវេទិកា (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីបើកវេទិកា លោក Nguyen Duc Khuong ប្រធានសមាគមអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញវៀតណាមលើសកលលោក AVSE Global បានសង្កត់ធ្ងន់ថា៖ “ការតភ្ជាប់អនាគត ការតភ្ជាប់ដៃគូ តភ្ជាប់នវានុវត្តន៍ និងបង្កើតវេទិកាចែករំលែកព័ត៌មាននិងបង្កើតបណ្តាញសហប្រតិបត្តិការ គឺជាគោលដៅដ៏ធំបំផុតរបស់យើង នៅពេលដែលយើងសម្រេចបាននូវគំនិតនៃការរៀបចំវេទិកាវៀតណាមសកលនាពេលនេះ។ សង្ឃឹមថា តាមរយៈការពិភាក្សាយ៉ាងរស់រវើក វាគ្មិននឹងរួមគ្នាកំណត់កត្តាសំខាន់ៗ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព រួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាម ព្រមទាំងដំណោះស្រាយប្រមូលផ្តុំទេពកោសល្យវៀតណាមលើទូទាំងពិភពលោក ដើម្បីអនាគតរបស់ប្រទេសជាតិ”។
ដោយមានបំណងចង់លើកកម្ពស់ការតភ្ជាប់ទេពកោសល្យដើម្បីរួមចំណែកបន្ថែមទៀត ដល់មាតុភូមិ វេជ្ជបណ្ឌិត Dinh Xuan Anh Tuan សមាជិកនៃក្រុមឆ្លើយតបរហ័សនឹងកូវីដ ១៩ នៅ AVSE បានស្នើថា៖ “ខ្ញុំសូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូន AVSE។ នោះគឺជាឱកាសដ៏សំខាន់មួយសម្រាប់ពួកយើងដើម្បីលើកកម្ពស់ការផ្លាស់ប្តូរជាមួយអ្នកជំនាញ នៅបរទេស ឧទាហរណ៍នៅប្រទេសដាណឺម៉ាក និងចក្រភពអង់គ្លេស ក្នុងនោះមានអ្នកជំនាញវៀតណាមដូចយើងដែរ។ នោះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ សម្របសម្រួលការផ្លាស់ប្តូរ និងការតភ្ជាប់រវាងមនុស្សដែលមានផលប្រយោជន៍រួម នាំមកនូវវិទ្យាសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជាពិសេស និងបង្កើនការយល់ដឹងផ្នែកវេជ្ជសាស្ត្រនៅក្នុងពិភពលោកជាទូទៅ។ ខ្ញុំក៏សាទរផងដែរចំពោះការលើកទឹកចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការរួមចំណែក របស់អាណិក ជនវៀតណាមនៅឯបរទេស។ ខ្ញុំក៏រំពឹងថារដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់អ្នកជំនាញវ័យក្មេង ទៅបរទេសដើម្បីសិក្សានិងធ្វើការ ឬពីបរទេសត្រឡប់ មកផ្ទះវិញ ដើម្បី ជំរុញការផ្លាស់ប្តូរវិទ្យាសាស្ត្រ”៕