វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប៊ុលហ្គារី

Chia sẻ

(VOVWORLD) - ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប៊ុលហ្គារី នារសៀលថ្ងៃទី២៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Sofia ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបប្រធានសមាគមមិត្តភាពប៊ុលហ្គារី-វៀតណាម លោក Simeon Dimchev។

វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប៊ុលហ្គារី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបថ្នាក់ដឹកនាំមួយចំនួននៃសមាគមមិត្តភាពប៊ុលហ្គារី - វៀតណាម។ (រូបថត៖ quochoi.vn)
លោកប្រធានរដ្ឋសភា Vuong Dinh Hue បានបញ្ជាក់ថា វៀតណាមយកចិត្ត ទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប៊ុលហ្គារី។ លោកប្រធានរដ្ឋសភាបានឯកភាព និងសម្តែងការគាំទ្រចំពោះសំណើរបស់ សមាគមមិត្តភាពប៊ុលហ្គារី - វៀតណាមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ និងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន។ លោកប្រធានរដ្ឋសភាបានស្នើឲ្យសម្ព័ន្ធ អង្គការមិត្តភាពវៀតណាម សមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី និងក្រុមសមាជិក សភាមិត្តភាពប៊ុលហ្គារី - វៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅប៊ុលហ្គារី ជំរុញ សកម្មភាពផ្លាស់ប្តូរប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែង និងប្រកបដោយ ប្រសិទ្ធភាព។
រីឯខ្លួនវិញ ប្រធានសមាគមមិត្តភាពប៊ុលហ្គារី - វៀតណាម លោក Simeon Dimchev បានឲ្យដឹងថា ការដែលប្រធានរដ្ឋសភាបានចំណាយពេលជួបជាមួយ សមាគមមិត្តភាពប៊ុលហ្គារី - វៀតណាមបានបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះកិច្ច សហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ទន្ទឹមនឹងសកម្មភាពការទូត របស់រដ្ឋ។ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ១៩៩៣ មក សមាគមមិត្តភាពប៊ុលហ្គារី - វៀត ណាមតែងតែរក្សាទំនាក់ទំនងជាប្រចាំជាមួយសមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី។
មុននោះ នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋសភា Vuong Dinh Hue បានទៅ ទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិប៊ុលហ្គារី៕

ប្រតិកម្មទៅវិញ